ទីតាំងកត់ឆ្នោតក្នុងផ្សារបូរីសន្តិភាព2ដុះស្លែតែមិនឃើញសម្ថកិច្ចបង្ក្រាប? ? ?

ចែករំលែក៖

ភ្នំពេញ : ទីតាំងកត់កន្ទុយលេខនៅក្នុងផ្សារបុរីសន្តិភាព២ស្ថិតក្នុងភូមិដំណាក់ត្រយឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែន​ កំពុងរីកដុះដាលព្រោងព្រាត ដូចផ្សិត គួរឱ្យកត់សំគាល់ ដោយគ្មានខ្លាចញញើត និងច្បាប់ឡើយ ខណ:ដែលមិនមានសមត្ថកិច្ច ឬអាជ្ញាធរបង្ក្រាប ។

តាមសំដីបុរសម្នាក់ជាប្រធានផ្សារបូរីសន្តិភាព២​ បានអោយដឹងថា តាមតូបក្នុងផ្សារ ដាក់តុ កត់កន្ទុយលេខច្រើនជាងតូបលក់ដូរទំនិញផ្សេងៗ ហើយគាត់បានធ្វើការណែនាំជាច្រើនលើកជាច្រើនសារមកហើយតែដូចជាគ្មានប្រសិទ្ធភាពសោះ​ រហូតដល់រូបគាត់បានកត់ឈ្មោះមេឆ្នោតទាំងនោះយកទៅអោយលោកចៅសង្កាត់ថែមទៀតផង។
ពលរដ្ឋរិះគន់ផងដែរក្នុង ការបង្ក្រាប របស់សមត្ថកិច្ច លើមេឆ្នោត ហាក់បីដូចជា ចាប់នាំទៅគៀប យកទឹក ដូចគៀបទឹកអំពៅ តែឥឡូវមេទាំងនោះបានស្គាល់សមត្ថកិច្ចពេលត្រលប់មកវិញ បើកកាន់តែច្រើនលើសដើមថែមទៀត ។

ជាក់ស្តែង តូបក្នុងផ្សារបូរីសន្តិភាព2 ឃើញថាដាក់តុកត់កន្ទុយលេខ ជាចំហរ មិនខ្លាចញញើត ច្បាប់ ឬសមត្ថកិច្ច អាជ្ញាធរ សង្កាត់ខណ្ឌ ដែលល្បីខាងបង្ក្រាបបនល្បែង តែមេឆ្នោត អត់ហ៊ានចេញមុខទៅបង្ក្រាបឡើយ រហូតដល់ពលរដ្ឋ ដាក់ការសង្ស័យ ទៅលើ អាជ្ញាធរ -សមត្ថកិច្ច ជាបងធំ កាងនៅពីក្រោយ មេល្បែងនេះ ទើបបានជាមិនហ៊ានបង្ក្រាប ឬអត់ភ្នែកមើលបានជា ធ្វើមិនដឹងមិនឮ មើលមិនឃើញដូច្នោះ ។
ពលរដ្ឋបានឱ្យដឹងទៀតថា មិនមែនមានតែផ្សារបូរី៎សន្តិភាព2 មួយនេះទេដែល មានមេឆ្នោតព្រោងព្រាតនោះ មានគ្រប់ផ្សារទាំងអស់នៅ ទូទាំងក្នុងខណ្ឌពោធិ៍សែនជ័យទៅហើយ បើប្រៀបធៀបទៅនឹងតូបលក់ដូរផ្សេងៗនោះ ឃើញថា តូបកត់កន្ទុយលេខច្រើនជាង ហើយពលរដ្ឋ ទន្ទឹងរងចាំមើល ពេលណា ទើបលោកអភិបាលខណ្ឌ ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ចេញនៅឥទ្ធិពលបង្ក្រាបមេកន្ទុយលេខ កាលបើពលរដ្ឋនិយាយតៗគ្នា អត់មាន ខាងណាចេញមុខទៅបង្ក្រាបទេ បែបនេះធ្វើឲ្យ មេឆ្នោតទាំងនោះ សប្បាយទៅនឹងរបរបើកកត់ឆ្នោតយ៉ាងគគ្រឹកគគ្រេង។ គួរបញ្ជាក់ថាក្នុងចំណោមអ្នកដែលកត់កន្ទុយលេខទាំងនោះក៏មានប្រពន្ធនគរបាលមូលដ្ឋានម្នាក់ងដែរ ៕

image image image image

សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print