ភ្នំពេញៈ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ និងសហការី រួមជាមួយ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋ ៥៥គ្រួសារ រស់នៅភូមិព្រែកតាគង់ និងភូមិព្រែកតានូ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ។
លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន ៖អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, មុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១, កៅស៊ូតង់១, និងថវិកាមួយចំនួន ៕
ដោយ សុខ ខេមរា
...