រថយន្តដឹកខ្សាច់១គ្រឿងក្រឡាប់ផ្ងាជើងនៅនៅផ្លូវជាតិ លេខ១

ចែករំលែក៖

កណ្តាល:រថយន្តដឹកខ្សាច់ ០១គ្រឿងបើកបរក្នុងល្បឿនលឿនបានជួបគ្រោះថ្នាក់ក្រឡាប់ដោយខ្លួនឯង តែមិនបង្ក គ្រោះថ្នាក់ដល់អ្នកដំណើរឬអ្នកបើកបរនោះឡើយ ។
ករណីគ្រោះថ្នាក់ក្រឡាប់ រថយន្តដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង១១,៣០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកវ៉េង កុសល នាយប៉ុស្តិ៍ នគរបាលគគីរដែលចុះទៅសម្រួលចរាចរបានអោយដឹងថា មុនពេលកើតហេតុ សាក្សីបាន ឃើញរថយន្ត០១គ្រឿងពណ៍ប្រផះពាក់ស្លាកលេខភ្នំពេញ៣A-៨៩០៨បានដឹកខ្សាច់ពេញបើកបរក្នុងល្បឿនលឿនបានធ្វើដំណើរពីទិសខាងកើតទៅទិសដៅពីកៀនស្វាយទៅភ្នំពេញលុះមកត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតបត់ឆ្លង់ផ្លូវ គ្រា នោះអ្នកបើកបររថយន្តដឹក
ខ្សាច់បានបើកគេចបណ្តាល អោយរេចង្កូតក្រឡាប់ច្រង៉ាងនៅកណ្តាលចាក់ដីខ្សាច់ពេញ នៅចិញ្ចើមផ្លូវ តែសំណាងល្អអ្នកបើកបរ និងអ្នកដំណើរមិនមានគ្រោះថ្នាក់នោះទេ ។ ក្រោយកើតហេតុម្ចាស់រថយន្តបានស្ទូចយករថយន្តដឹកខ្សាច់ទៅជួសជុលដោយខ្លួនឯង ដោយសារគ្រោះថ្នាក់នេះមិនបង្កផលប៉ះពាល់ដល់អ្នកដំណើរ ៕

image image image image

សណ្តោស

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print