កូរ៉េខាងជើងបន្តបាញ់សាកល្បងកាំជ្រួចមីស៊ីលលើកទី៩ ក្នុងឆ្នាំ២០២២

ចែករំលែក៖

កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលលើកទី៩ នៅក្នុងឆ្នាំ២០២២នេះ ហើយការបាញ់សាកល្បងកើតឡើងក្នុងពេលដែលកូរ៉េខាងត្បូងត្រៀមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ នៅព្រឹកថ្ងៃទី៥ ខែមីនា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីល។ ចំណែក នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងថា ការសាកល្បងនោះគឺជាកាំជ្រួចមី ស៊ីលឆ្លងទ្វីប ។ នេះគឺជាការបាញ់សាកល្បងកាំជ្រួចមីស៊ីលលើកទី៩ ក្នុងរយៈពេលជាង ២ខែនៅក្នុងឆ្នាំ២០២២នេះ ។ ការបាញ់សាកល្បងថ្មីបំផុតរបស់កូរ៉េខាងជើង គឺនៅថ្ងៃទី២៧ខែកុម្ភៈ ក្រោយពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែនបាន៣ថ្ងៃ។ សារព័ត៌មានរ៉យទ័របានផ្សាយថា សកម្មភាពបាញ់សាកល្បងកាំជ្រួចមីស៊ីលក្នុងពេលកូរ៉េខាងត្បូងកំពុងតែបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយការបោះឆ្នោតមុនពេលកំណត់បានចាប់ផ្តើមនៅថ្ងៃទី៤ខែមីនា ខណៈការបោះឆ្នោតផ្លូវការនៅថ្ងៃទី៩ខែមីនា ។ ក្នុងពេលកិច្ចពិភាក្សាស្តីពីបរមាណូកូរ៉េខាងជើងបានធ្លាក់នៅក្នុងភាពជាបគាំង ទើបកូរ៉េខាងជើងបានសាកល្បងមីស៊ីលជាបន្តបន្ទាប់ ។ ជាមួយគ្នានេះដែរកូរ៉េខាងជើង ក៏បានត្រៀមបាញ់បង្ហោះផ្តាយរណបចារកិច្ចនៅក្នុងពេលដ៏ខ្លីខាងមុខនេះដែរ៕ ដោយធីរីណា

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print