ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់អង្គការណាតូដែលបានបដិសេធបង្កើតតំបន់គ្រប់គ្រងដែនអាកាសនៅអ៊ុយក្រែន ដែលទាំងនោះជាការបើកភ្លើងខៀវឱ្យរុស្ស៊ីទម្លាក់គ្រាប់បែកពីដែនអាកាសទៅលើទីតាំងក្នុងទឹកដីអ៊ុយក្រែន។ នៅក្នុងសុន្ទរកថានាថ្ងៃទី ៤ខែមីនា ប្រធានាធិបតីអ៊ុយក្រែនបានថ្កោលទោសយ៉ាងខ្លាំងដល់អង្គការណាតូដែលមិនអនុវត្តតំបន់គ្រប់គ្រងដែនអាកាសនៅអ៊ុយក្រែន មិនខុសអ្វីពីការផ្តល់ឱ្យរុស្ស៊ីបើកការវាយប្រហារទៅលើទីតាំងនានារបស់អ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា ការស្លាប់ដោយសង្គ្រាមវាយប្រហារពីរុស្ស៊ី គឺដោយសារតែការទន់ជ្រាយនិងខ្វះភាពសាមគ្គី របស់អង្គការណាតូ ។ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា «សម្ពន្ធមិត្តណាតូបានបើកភ្លើងខៀវដល់រុស្ស៊ីទម្លាក់គ្រាប់ទៅលើទីតាំងនានាក្នុងប្រទេសអ៊ុយក្រែន ដោយអង្គការនេះមិនព្រមបង្កើតទីតាំងគ្រប់គ្រងដែនអាកាសនៅអ៊ុយក្រែន។ កាលពីថ្ងៃទី៤ខែមីនា អង្គការណាតូបានបដិសេធបង្កើតទីតាំងហាមប្រាមហោះហើរ គឺដោយសារតែសកម្មភាពបែបនោះអាចបង្កឱ្យមានសង្គ្រាមរាលដាលនៅក្នុងតំបន់អឺរ៉ុប ដោយសារតែរុស្ស៊ីមានអាវុធបរមាណូ៕ ដោយធីរីណា
រូបថត៖AL JAZEERA