រុស្ស៊ីទើបតែបញ្ចេញមីស៊ីលរយៈចម្ងាយឆ្ងាយS-400ក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន

ចែករំលែក៖

កាំជ្រួចមីស៊ីល S-400 របស់រុស្ស៊ីដែលអាចវាយប្រហារគោលដៅចម្ងាយ៤០០គីឡូម៉ែត្រនោះ ពេលនេះបានចេញប្រតិបត្តិការនៅក្នុងសង្គ្រាមវាយប្រហារប្រទេសអ៊ុយក្រែន ។ ក្នុងពេលចេញប្រតិបត្តិការភ្លាម មីស៊ីលS-400បានកម្ទេច យន្តហោះចម្បាំង Su-27 របស់ទាហានអាកាសអ៊ុយក្រែនអស់ជាច្រើនគ្រឿងដែរ។ ប្រព័ន្ធមីស៊ីល S-400 អាចកម្ទេចគោលដៅហោះហើរបានយ៉ាងងាយស្រួល ដោយវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ។ កាលពីថ្ងៃទី ៥ខែមីនា រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំង Su-27 ចំនួន៤គ្រឿង ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា រុស្ស៊ីកំពុងត្រៀមខ្លួនបើកការវាយប្រហារ លើទីក្រុង Odessa ដែលជាទីក្រុងកំពង់ផែយុទ្ធសាស្ត្រដ៏សំខាន់របស់អ៊ុយក្រែនក្នុងតំបន់សមុទ្រខ្មៅ។ នៅក្នុងសុន្ទរកថាផ្សាយផ្ទាល់នៅលើទំព័រ Facebook កាលពីថ្ងៃទី៦ខែមីនា លោក Zelensky បានបញ្ជាក់ដូច្នេះថា «ពីមុន, ប្រជាជនរុស្ស៊ីធ្លាប់ធ្វើដំណើរមកកាន់ទីក្រុង Odessa ហើយពួកគេត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចុះឥលូវនេះម៉េចក៏កាំភ្លើងធំ, គ្រាប់បែក ប្រឆាំងនឹងទីក្រុង Odessa ទៅវិញ? វានឹងក្លាយជាបទឧក្រិដ្ឋសង្រ្គាម ពោលគឺបទឧក្រិដ្ឋសង្រ្គាមជាប្រវត្តិសាស្ត្រ»។ ជុំវិញការព្រមានរបស់លោក ហ្សេលេនស្គីនេះដែរ, សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមិនជឿទេថារុស្ស៊ីអាចនឹងបើកការវាយប្រហារ ភ្លាមៗ ឬក្នុងពេលដ៏ខ្លីលើទីក្រុង Odessa៕ ដោយធីរីណា

...

រូបថត៖Military Watch Magazine.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print