សម្តេចតេជោ ហ៊ុនសែន : កម្ពុជាមិនផ្ដល់ឱកាសឱ្យពលរដ្ឋ ខ្លួនទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនទេ គ្រាន់តែការបញ្ជូនទ័ពមួកខៀវក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅថែរក្សាសន្ដិភាពនៅប្រទេសនានា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចមិនអនុញ្ញាតឱ្យពលរដ្ឋកម្ពុជា មិងបានផ្ដាំដល់ពលរដ្ឋកុំព្យាយាមចង់ធ្វើទាហានច្បាំងលើទឹកដីអ៊ុយក្រែនឱ្យសោះ គឺធ្វើដូច្នេះនោះទេ។ សម្ដេចបន្ថែមថាគ្រាន់តែការបញ្ជូនទ័ពមួកខៀវក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅថែរក្សាសន្ដិភាពនៅប្រទេសនានា ពេលមានរឿងពាក់ព័ន្ធលើទ័ពមួកខៀវកម្ពុជាម្ដងៗ សម្ដេចមិនអាចគេងលក់នោះទេដោយបារម្ភពីអាយុជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋខ្មែរ។

សម្តេចតេជោ ហ៊ុនសែន  នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំដល់ពលរដ្ឋកុំព្យាយាមចង់ធ្វើទាហានច្បាំងលើទឹកដីអ៊ុយក្រែនឱ្យសោះ ដោយថាការចូលទៅក្នុងសង្ក្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី លើទឹកដីអ៊ុយក្រែនមិនខុសពីយកសាំងទៅចាក់លើភ្លើងនោះទេ ដែលនឹងធ្វើឱ្យមានការជ្រួលច្របល់នៃសង្គ្រាមលើសដើម។

សម្ដេចតេជោបន្តថា៖ «កុំជ្រុលហួសដល់ថ្នាក់ធ្វើទាហានដើម្បីចូលរួមប្រយុទ្ធលើទឹកដីអ៊ុយក្រែនទេ។ ខ្ញុំមិនអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាទៅស្លាប់លើទឹកដីអ៊ុយក្រែនទេ វាមិនខុសអីពីយកសាំងចាក់លើភ្លើងទេ បើមិនអញ្ចឹងទេនឹងមានការជ្រួលច្របល់លើសពីនេះ»។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសបង្កើតកងពលអន្តរជាតិការពារដែនដីអ៊ុយក្រែន ដែលនឹងចុះឈ្មោះជនបរទេសដែលចង់ប្រយុទ្ធដើម្បីប្រឆាំងរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន ដោយដាក់ឈ្មោះថា «កងទ័ពអន្តរជាតិនៃការការពារដែនដីអ៊ុយក្រែន»។ មានប្រទេសអឺរ៉ុបមួយចំនួនបានអនុញ្ញាតច្បាប់ឱ្យពលរដ្ឋខ្លួនចូលទៅធ្វើសង្គ្រាមនេះផងដែរ។ 

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនទាន់មានការឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅឡើយទេដោយសារសមាជិកអាស៊ានមួយចំនួនចង់ឱ្យដូរពេលវេលា។ ការបញ្ជាក់របស់ សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។ សម្តេចតេជោ បានថ្លែងថា អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកនៅឡើយ ដោយក្នុងនោះមានប្រទេសអាស៊ានចំនួន៣ ស្នើឱ្យប្តូរពេលវេលា ក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលមិនទាន់បានសម្របសម្រួលពេលវេលា នៅឡើយទេ ហើយមេដឹកនាំអាស៊ានជាច្រើន ទាមទារឱ្យមានការប្រជុំ នៅថ្ងៃទី២៦-២៧ ខែមីនា ហើយខាងសហរដ្ឋអាមេរិកបញ្ជាក់ថា ថ្ងៃទី២៦-២៧ សហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ ឯមេដឹកនាំអាស៊ានចំនួន៣ថា មិនអាចចូលរួមប្រជុំ នៅថ្ងៃទី២៦-២៧ បានទេ ដូច្នេះត្រូវចាំមើលសិន។ សម្តេចតេជោ សង្ឃឹមថា អាស៊ាន-អាមេរិកនឹងរកបាននូវពេលវេលាសមស្របតាមការសម្រុះសម្រួលគ្នា ប៉ុន្តែសម្រាប់សម្តេច គឺស្វាគមន៍នៅពេលវេលាណាមួយក៏បាន លើកលែងតែចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ នេះ ដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលសម្តេចមិនអាចចេញទៅក្រៅប្រទេសបាន៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print