លួចទូរស័ព្ទបានហេីយរត់មិនរួចត្រូវជនរងគ្រោះដេញចាប់បាន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពយកកំណាត់ឫស្សីឆ្កឹះយកទូរស័ព្ទរបស់គេនៅក្នុងបន្ទប់ជួលបានសម្រេចហេីយ តែម្ចាស់ទូរស័ព្ទដឹងទាន់ក៏ដេញចាប់បាន រួចប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៣និង៣០នាទី​ទៀបភ្លឺ​ ឈានចូលថ្ងៃទី៧​ ខែមីនា​ ឆ្នាំ២០២២​ នៅក្នុងភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។

ជនសង្ស័យឈ្មោះវ៉ាត់​ ឆក​ ភេទប្រុសអាយុ២៦ឆ្នាំ​ មុខរបរកម្មករ​ ស្នាក់នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

ចំណែកជនរងគ្រោះឈ្មោះមួង​ សីហា​ ភេទប្រុស អាយុ៣០ឆ្នាំ​ ស្នាក់នៅភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

   តា​មសម្តីម្ចាស់ទូរស័ព្ទបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានដេកក្នុងបន្ទប់ជួលដោយសាកថ្មទូរស័ព្ទនៅក្បែរខ្លួន លុះមកដល់វេលាកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ដេីរមកបេីកបង្អួចហើយពេលឃេីញទូរស័ព្ទរបស់គាត់ក៏យកកំណាត់ឫស្សីចងភ្ជាប់នឹងចង្អេីរអាំងត្រីមកឆ្កឹះយកទូរស័ព្ទបានសម្រេច ប៉ុន្តែភ្លាមនោះរូបគាត់ក៏ស្ទុះទៅបេីកទ្វារចេញមកក្រៅឃេីញជនសង្ស័យដេីរចេញទៅ។ ខណៈនោះរូបគាត់ក៏ដេីរតាមក្រោយរហូតទៅដល់ផ្លូវបេតុងក្នុងភូមិទួលពង្រជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែរូបគាត់បានឃាត់ជាប់ឃេីញទូរស័ព្ទគាត់នៅនឹងដៃជនសង្ស័យទេីបរាយការណ៍ទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង។ 

   បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕ដោយ​ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print