Update:ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បញ្ជាក់ថា សន្តិភាពជាកត្តាសំខាន់ដែលនាំមកនូវការរីកចម្រើនដល់ជាតិ និងពលរដ្ឋ

ចែករំលែក៖

ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកមានប្រសាសន៍ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តសំរោងរ័ត្នស្ថិតក្នុងភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ព្រមទាំងសមាជិក បានកសាងបុណ្យកុសលធំធេងណាស់ តាមរយៈការប្តូរផ្តាច់យកជីវិតជាដើមទុនក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាពីមាត់ជ្រោះមរណៈនៃរបបប្រល័យពូ ជសាសន៍ ប៉ុល ពត ដែលរបបនេះបានបង្ខំឱ្យពលរដ្ឋធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបង្កការកាប់សម្លាប់ប្រជាពលរដ្ឋដោយគ្មានត្រាប្រណី។

លោកឧត្តមសេនីយ៍ឯកមេបញ្ជាការបានបន្តថា ព្រឹត្តិការណ៍បន្ទាប់ គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានជួយប្រជាពលរដ្ឋឱ្យចាកចេញពីភ្នក់ភ្លើងសង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខែ្មរ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលបាននាំទៅរកការបញ្ចប់សង្គ្រាមផ្ទៃក្នុងនៅទូទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស ដែលមិនធ្លាប់មានឡើយក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនេះ។ នៅក្នុងគ្រោះវិបត្តិនៃជំងឺកូវីដ-១៩ ដែលជាហេតុការណ៍ថ្មីៗនេះ គឺការបញ្ចប់វិនាសកម្មបង្កឡើងដោយជំងឺកូវីដ-១៩ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែដោយសារសម្តេចតេជោ បានសម្រេចចិត្តជាយុទ្ធសាស្ត្របានរហ័សត្រឹមត្រូវ និងប្រកបដោយភាពហ្មត់ចត់ និងការទទួលខុសត្រូវ ទាំងក្នុងការទិញវ៉ាក់សាំង និងរៀបចំការព្យាបាលជូនប្រជាពលរដ្ឋ។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើការសង្គ្រោះមានភាពយឺតយ៉ាវ នោះមហាវិនាសកម្មទាំងបីធំៗ នេះ ប្រហែលជាអាចនឹងលេបត្របាក់យកជីវិតប្រជាពលរដ្ឋច្រើនសន្ធឹកសន្ធាប់ជាងដែលបានកើតមានទ្បើងមកនេះ ហើយក៏នឹងបង្កជាផលវិបាកតជំនាន់ផងដែរ។

លោកឧត្តមសេនីយ៍ឯកបន្តថា ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស គឺជាបុគ្គលសំខាន់ណាស់ក្នុងការកំណត់ទិសដៅអនា គត ធានាស្វែងរកសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន។

ក្នុងន័យនេះ សម្តេចតេជោ ដែលជាឥស្សរជននយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ បានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗនៃប្រវ ត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិ។ ភាពប្រត្យក្ស និងសច្ចធម៌នេះ ពិតជាបានបង្ហាញថា សម្តេចតេជោ មានគុណធម៌ និងគុណសម្បត្តិលើសលប់ក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល ដែលខុសស្រឡះពីអ្នកនយោបាយអគតិមួយចំនួន ដែ លមិនធ្លាប់បានធ្វើអ្វីសោះ ក្រៅតែពីការញុះញង់អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើមនៅក្នុងស ង្គមជាតិខ្លួនឯង៕ 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print