ស្នេហាថ្មីថ្មោងចាប់នាងផ្តួលលើដីប៉ុនប៉ងរួចរ័កតែបងថ្លៃឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្តាល៖ ស្នេហាលឿនដូចផ្លេក បន្ទោរស្គាល់គ្នាបានប៉ុន្មានថ្ងៃសោះក៏ណាត់ ជួបគ្នានៅកន្លែងស្ងាត់ខាងប្រុសតណ្ហាឡើង ដល់កំពូលក៏ចាប់ផ្តួលទៅលើដីប៉ុនប៉ងរួមរ័ក ជាមួយគ្នាតែមិនបានសម្រេចត្រូវបងថ្លៃខាង ស្រីឃើញទាន់ស្រែកឲ្យឈប់រួចចាប់ខ្លួន ខាងប្រុសប្រគល់ឲ្យនគរបាលចាត់ការ តាមច្បាប់ ។

ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចគុម្ពោត ព្រៃស្ងាត់មួយកន្លែង ស្ថិតក្នុងភូមិខ្នា ឃុំ ទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យ ដឹងថា តួឯកប្រុសដែលបងថ្លៃរបស់តួឯស្រីចាប់ខ្លួននោះឈ្មោះ អួង សាន្តម៉ៅ អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិច្រកក្រសាំង ឃុំទួលព្រិច ស្រុកអង្គស្នួល។ ចំណែកឯតួ ឯកស្រីស្គាល់នៅប៉ុន្មានថ្ងៃហ៊ាន ណាត់ជួបគ្នាកន្លែងស្ងាត់នោះមានឈ្មោះ ប.អ អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៨ មាន ទីលំនៅក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល។

ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យ និងក្មេងស្រីរងគ្រោះបានស្គាល់គ្នាទើបតែ រយៈពេល៧ថ្ងៃប៉ុណ្ណោះ ពោលគឺស្គាល់គ្នាពេលរាំធុងបាស់នាឱកាសបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០១៦ ។ ក្រោយពីបានស្គាល់ជន សង្ស័យនិងក្មេងស្រីរងគ្រោះបានទូរស័ព្ទ រកគ្នារហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៦ ជនសង្ស័យបានទូរស័ព្ទទៅមិត្តភក្តិ ក្មេងស្រីរងគ្រោះ ដើម្បីណាត់ក្មេងស្រីរងគ្រោះទៅជួបគ្នានៅត្រង់ចំណុចគុម្ពោតព្រៃស្ងាត់មួយកន្លែង ស្ថិតក្នុងភូមិខ្នា ឃុំទួល ព្រិច ស្រុកអង្គស្នួល ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបានជួបគ្នាជនសង្ស័យនិងក្មេងស្រីរងគ្រោះអង្គុយសាសងគ្នារហូតឈានដល់ឱបថើប គ្នាស្អិតល្មួតឈានដល់មានអារម្មណ៍ចង់ រួមភេទទៀតផង។​ ពេលនោះជនសង្ស័យចាប់ក្មេងស្រីរងគ្រោះផ្តួលទៅលើដីប៉ុនប៉ង រួមរ័ក ខណៈជនសង្ស័យកំពុងពោបពីលើ ក្មេងស្រីរងគ្រោះបងថ្លៃរបស់នាងបានមក ទាន់ស្រែកឲ្យជនសង្ស័យបញ្ឈប់សកម្ម ភាព និងបានចាប់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលដើម្បីចាត់ការតាមច្បាប់ ៕

image

ដោយ៖ ស្អាងជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print