មន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញ​ ចុះឆែកឆេរឃ្លាំងចំនួន ២កន្លែង​ រកឃើញវិជ្ជមានសារធាតុសំណល់ថ្នាំកសិកម្មដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ​ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានចូលរួមសហការជាមួយក្រុមការងារចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញាចុះត្រួតពិនិត្យលើឃ្លាំងស្ដុក លក់ និងចែកចាយនូវមើមខ្ទឹមមួយកន្លែងស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីស្វែងរកភាពអនុលោមលើទំនិញ និងធានាថាទំនិញនោះមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ 

ក្នុង​ប្រតិបត្តិការខាងលើនេះ​ ជាលទ្ធផលមន្រ្តីជំនាញបានស្រង់យកគំរូសំណាកចំនួន ៨ធ្វើតេស្តបឋមនៅនឹងកន្លែង ដោយរកឃើញ ៣គំរូសំណាកមានវិជ្ជមានសារធាតុសំណល់ថ្នាំកសិកម្មដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយការផ្អាកចរាចរបណ្ដោះអាសន្ននូវទំនិញទាំងនោះ និងបន្តយកគំរូសំណាកមកវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានបន្តទៀតឱ្យកាន់តែច្បាស់។

ដោយឡែក​នៅថ្ងៃដដែលនោះដែរ មន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញ និងក្រុមការងារចំពោះកិច្ចអនឡាញនិងកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមជាមួយព្រះរាជអជ្ញារងរាជធានីភ្នំពេញ និងគណៈកម្មាធិការប្រឆាំងបទល្មើសក្លែងក្លាយ

ចុះឆែកឆេរនៅឃ្លាំងស្ដុកលក់ និងចែកចាយផលិតផលមួយកន្លែងដើម្បីស្វែករកភាពមិនអនុលោមភាពផ្សេងៗផងដែរ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print