ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមិនមានអនុលោមភាពប្រមាណ ៨០គីឡូក្រាមត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូត​ ព្រមទាំងស្ថានីយប្រេងមួយចំនួន​នៅតែបន្តលក់មិនសុចរិត

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា​ ដើម្បី​យុទ្ធនាការការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិត ការពារប្រយោជន៍អ្នកប្រើប្រាស់ រក្សារសមធម៌ក្នុងទីផ្សារ និងអនុវត្តច្បាប់របស់មន្រ្តីជំនាញ ក.ប.ប.។

មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកោះកុង រួមជាមួយនឹងរថយន្តចល័តផ្នែកម្ហូបអាហារផងដែរនោះ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២​ បានចុះត្រួតពិនិត្យនូវទំនិញដែលជាគ្រឿងឧបភោគ បរិភោគប្រើប្រាស់គ្រប់ប្រភេទនៅលើទីផ្សារ ឃ្លាំងស្តុក លក់ និងចែកចាយផ្សេងៗគ្នាស្ថិតនៅតាមគោលដៅអតិភាពមួយចំនួន។ គោលបំណងគឺដើម្បីស្វែករកភាពមិនអនុលោមនៃទំនិញទាំងអស់នោះដែលចរាចរដោយធុរជន តាំងចេតនា និងអចេតនា ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ចុងក្រោយ និងខាតបង់ផលប្រយោជន៍ផ្សេងៗ។

តាមលទ្ធផលមន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៨២.៥គីឡូក្រាមយកមកកម្ទេចចោល និងពិន័យទៅលើម្ចាស់ទំនិញទៅតាមនីតិវិធី។

ដោយឡែក​នៅថ្ងៃដដែល​នោះ​ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តកំពត ខេត្តសៀមរាប និងខេត្តកំពង់ធំបន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ​ និងដេប៉ូចំនួន ២២ទីតាំង។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីបន្តស្វែងរកភាពមិនអុលោមភាពលើវិស័យប្រេងឥន្ធនៈ និងរារាំងអំពើមិនសុចរិតផ្សេងៗទៅលើអ្នកប្រើប្រាស់ ក៏ដូចជាក្នុងធុរកិច្ចពាណិជ្ជកម្ម។

ជាក់ស្ដែង​ជាលទ្ធផលនៃការត្រួតពិនិត្យគឺមានតែ ២ទីតាំងប៉ុណ្ណោះដែលមិនមានអនុលោមភាព ជាលទ្ធផលមួយប្រសើរ និងពិន័យលើម្ចាស់ដេប៉ូទាំង ២នោះផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print