វៀតណាម៖ ជើងហោះហើរដំបូងដឹកពលរដ្ឋចេញពីអ៊ុយក្រែនបានមកដល់ប្រទេសហើយ

ចែករំលែក៖

នៅវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែមីនា ជើងហោះហើរលេខ VN88 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam airlines ដឹកពលរដ្ឋវៀតណាម ២៨៧នាក់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ណូយបាយ ដោយសុវត្ថិភាព។ ពលរដ្ឋវៀតណាមបានមកកាន់ទីក្រុង Bucharest ប្រទេសរូម៉ានី ដើម្បីឡើងយន្តហោះមកស្រុកកំណើត។ ជើងហោះហើរពីទីក្រុង Bucharest ទៅកាន់រដ្ឋធានីហាណូយត្រូវចំណាយពេល ១១ម៉ោង។ នេះជាពលរដ្ឋវៀតណាមដំបូងគេបង្អស់ដែលបានចាកចេញពីប្រទេសអ៊ុយក្រែនវិលត្រឡប់ទៅកាន់ប្រទេសវិញ ចាប់តាំងពីផ្ទុះសង្គ្រាមនៅថ្ងៃទី២៤ខែកុម្ភៈមក។ ជើងហោះហើរជម្លៀសពលរដ្ឋមិនអាចចូលទៅកាន់ប្រទេសអ៊ុយក្រែនបានឡើយ ដូច្នេះពលរដ្ឋវៀតណាមចាំបាច់ត្រូវតែភៀសខ្លួនមកកាន់ប្រទេសរូម៉ានី ទើបអាចបញ្ជូនយន្តហោះទៅដឹកពលរដ្ឋត្រឡប់មកប្រទេសវិញបាន។ នេះជាជើងហោះហើរពិសេស របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលមានក្រុមអាកាសយានិក អ្នកបម្រើការលើយន្តហោះសរុប២៥នាក់ ដែលមានបទពិសោធន៍នៅក្នុងការជម្លៀសពលរដ្ឋ ។ ជើងហោះហើរពីទីក្រុង Bucharest មកកាន់វៀតណាមមានចម្ងាយ១ម៉ឺនគីឡូម៉ែត្រ។ នៅថ្ងៃទី៩ខែមីនា ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ក៏នឹងដឹកពលរដ្ឋវៀតណាមចេញពីប្រទេសអ៊ុយក្រែនផងដែរ៕ ដោយធីរីណា

...

រូបថត៖baotintuc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print