រថយន្តសញ្ញាសេះហោះមានជ័យប្រល័យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ រថយន្តមួយគ្រឿងមានដាក់ស្លាកសញ្ញាសេះហោះមានជ័យបានបុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យអ្នកបើកបរម៉ូតូនោះស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង០០នាទីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០០២២ តាមបណ្ដោយផ្លូវជាតិលេខ៥ ខាងកើតផ្លូវចូលភូមិសុខសាន្តប្រហែល៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមមន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូនេះគឺកើតឡើងក្នុងពេលដែលយានយន្តទាំងពីរគ្រឿងនេះបើកក្នុងទិសដៅផ្ទុយគ្នា។ ប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក yamaha excitor ពណ៌សខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ(ស្លាប់នៅកន្លែងកើតហេតុ) បានបើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបើកជែងម៉ូតូមួយគ្រឿងទៀតក៏ជ្រុលទៅបុកជាមួយរថយន្តដឹកទឹកកកពណ៌សដាក់យីហោសេះហោះមានជ័យ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A- 1713 ដែលបើកក្នុងទិសដៅពីលិចទៅកើតបណ្ដាលឱ្យមានគ្រោះថ្នាក់រហូតដល់ស្លាប់តែម្តង។
សូមបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះគឺមកពីម៉ូតូនិងរថយន្តខាងលើបើកបរក្នុងល្បឿនលឿន គ្មានការប្រុងប្រយ័ត្ន ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីធ្វើការវាស់វែងរួចហើយ សាកសពរបស់ជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅវត្តរតននិមិត្តកូនដំរី រង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯអ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
កម្លាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបន្ថែមថា បន្ទាប់ពីធ្វើការវាស់វែងរួចម៉ូតូនិងរថយន្តត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print