Bayern Munich ឈ្នះ Salzburg ទាំង២ជើងរហូតដល់៨ទល់២ ខណៈហង្សក្រហមមានឱកាសឡើងវគ្គ៨ក្រុមចុងក្រោយ

ចែករំលែក៖

ខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការប្រកួតបើកឆាក២៣នាទីដំបូង ខណៈដែលក្រុម Bayern Munich បានយកឈ្នះលើក្រុម Red Bull Salzburg ដើម្បីឈានទៅដល់វគ្គ៨ក្រុមចុងក្រោយ ឬវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងលទ្ធផល៧ទល់១ សរុបទាំង២ជើង៨ទល់២។

ប្រធានក្រុមជម្រើសជាតិប៉ូឡូញខាងលើបានចាប់ផ្តើមការប្រកួតលើកទី១០០របស់គាត់បានស៊ុតបាល់ប៉េណាល់ទី២គ្រាប់ក្នុងរយៈពេល២១នាទីដោយទំនុកចិត្ត បន្ទាប់ពីត្រូវបានបង្កកំហុស២ដងដោយខ្សែការពារ Salzburg Maximilian Wober របស់ក្រុម Salzburg ។នេះជាលើកទីមួយហើយដែលស៊ុតបាន៣គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ត្រូវបានបញ្ចប់នៅដើមនាទីទី២៣បើទោះបីជាវាមិនមែនជា៣គ្រាប់លឿនបំផុតក្នុងការប្រកួតក៏ដោយ ជាមួយនឹងកំណត់ត្រានោះត្រូវបានគ្រប់គ្រងដោយអតីតកីឡាករ Bafetimbi Gomisតាមពីក្រោយ៣គ្រាប់របស់គាត់ក្នុងរយៈពេល៨នាទីសម្រាប់ក្រុម Lyon ក្នុងការប្រកួតយកឈ្នះ៧-១ ឈ្នះ Dinamo Zagreb កាលពី​ឆ្នាំ២០១១។ក្រុម Bayern Munich នៅតែបន្តធ្វើបានល្អដោយបានបន្ថែមគ្រាប់បាល់ទី៤ដោយកីឡាករ Serge Gnabry ខណៈដែលខ្សែប្រយុទ្ធ Thomas Muller រកបានគ្រាប់ទី៥ និងគ្រាប់ទី៦កក្នុងតង់ទី២ ហើយកីឡាករ Leroy Sane ជាអ្នកបញ្ចប់ការរកគ្រាប់បាល់ទី៧នៅចុងម៉ោង។ ចំណែកក្រុម Salzburg មានឱកាសរកបាន១គ្រាប់លួងចិត្តអ្នកគាំទ្រដែរដោយកីឡាករ Kjargaard នៅនាទីទី៧០។ដោយឡែកក្រុមហង្សក្រហម Liverpool មានឱកាសឡើងទៅប្រកួត Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រដែរ បើទោះបីជាពួកគេត្រូវក្រុម Inter Milan ផ្តួលក្នុងជើងទី២នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្នុងលទ្ធផល១ទល់០ នៅកីឡដ្ឋាន Anfield ក៏ដោយ ដោយសរុបទាំង២ជើង ក្រុម Liverpool ឈ្នះ២ទល់១។ការរកបាន១គ្រាប់របស់កីឡាករ Lautaro Martinez នៅនាទីទី៦១ មិនគ្រប់គ្រាន់សម្រាប់ក្រុមម្ចាស់ជើងឯកអ៊ីតាលី Inter Milan នោះទេ ខណៈដែលគ្រាប់បាល់ចុងម៉ោងដោយ Roberto Firmino និង Mohamed Salah ក្នុងការប្រកួតជើងទី១ក្នុងទឹកដី Inter Milan កាលពី៣សប្តាហ៍មុន បានបង្ហាញឱ្យឃើញនូវជ័យជម្នះរបស់ក្រុមហង្សក្រហម។

សម្រាប់ការចាប់ឆ្នោតសម្រាប់វគ្គ៨ក្រុមចុងក្រោយក្របខ័ណ្ឌ Champion League រដូវកាលនេះនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា នៅទីក្រុង Nyonប្រទេសស្វីស ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print