កីឡាករមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះភាពមិនច្បាស់លាស់របស់អ្នកចាត់ការទូទៅក្លិប Manchester United

ចែករំលែក៖

កីឡាកររបស់ក្លិប Manchester United កាន់តែមានការព្រួយបារម្ភខ្លាំងឡើងចំពោះភាពមិនច្បាស់លាស់អ្នកចាត់ការទូទៅនៅ Old Trafford ខណៈដែលរដូវកាលរបស់ក្រុមនេះនៅតែបន្តរអាក់រអួល។

ការចាញ់ ៤ទល់១ របស់ Man Utd នៅលើទឹកដីក្រុម Manchester City កាលពីថ្ងៃអាទិត្យគ្រាន់តែជាការបរាជ័យលើកទីរបស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ទោះជាយ៉ាងណាក៏ដោយ ពួកគេបានឈ្នះត្រឹមតែប្រកួតប៉ុណ្ណោះក្នុងចំណោម១៨ប្រកួតក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ដែលគ្រប់គ្រង ។ទន្ទឹមនឹងនេះសារព័ត៌មាន BBC Sport បានផ្សាយថា ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ក៏មិនប្រាកដអំពីអនាគតនៅ Old Trafford របស់គាត់ដែរ។ Rashford នៅតែចង់លេងឱ្យ Man Utd ហើយនៅសល់មួយរដូវកាលទៀតលើកិច្ចសន្យារបស់គាត់ បូកនឹងជម្រើសបន្តរហូតដល់ឆ្នាំ២០២៤ ប៉ុន្តែកីឡាករវ័យ២៤ឆ្នាំដែលបានចាប់ផ្តើមការប្រកួតកាលពីថ្ងៃអាទិត្យបើទោះបីជាអវត្តមានរបស់ Cristiano Ronaldo និង EdinsonCavani មានអារម្មណ៍ថាអាជីពរបស់គាត់បានជាប់គាំង ហើយមានការព្រួយបារម្ភថា អនាគតរបស់គាត់នឹងត្រូវខូចខាតប្រសិនបើស្ថានការណ៍មិនប្រសើរឡើង។ លើសពីនេះ វាពិបាកនឹងឃើញ Ronaldo វ័យ៣៧ឆ្នាំចង់បន្តនៅរដូវកាលទីពីរ ប្រសិនបើ Man Utd បរាជ័យក្នុងការប្រកួត Champions Leagueលោក Rangnick បានសារភាពចំពោះបណ្តាញផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់ Man Utd ថា ក្រុមរបស់គាត់ ស្ទើរតែមិនអាចទម្លាក់ពិន្ទុទៀតទេ ក្នុងការប្រកួត១០ចុងក្រោយរបស់ពួកគេ ប្រសិនបើពួកគេចង់ទទួលបានកៅអីក្រុមកំពូលទាំង ដោយពិចារណាលើការប្រកួតបន្តរួមមានការធ្វើដំណើរទៅកាន់ ទឹកដី Liverpool និង Arsenal រួមទាំងការប្រកួតក្នុងផ្ទះជាមួយនឹងក្រុម Tottenham នៅថ្ងៃសៅរ៍ ហើយបន្ទាប់មកប៉ះ Chelsea នៅថ្ងៃទី១៥ខែឧសភា ការទទួលបានពិន្ទុអតិបរមានឹងមិនងាយស្រួលនោះទេ។United ដឹងថា ការបរាជ័យក្នុងការទទួលបានកៅអីក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយនឹងរារាំងឱកាសរបស់ពួកគេក្នុងការព្យាយាមចុះហត្ថលេខាលើកីឡាករថ្មី ឬបញ្ចុះបញ្ចូលអ្នកផ្សេងទៀតឱ្យស្នាក់នៅបន្តដូចជាខ្សែបម្រើបារាំង Paul Pogba ដែលផុតកុងត្រានៅរដូវក្តៅនេះ ខណៈដែលកីឡាកររបស់ United យល់ច្រើនអំពីទំនួលខុសត្រូវចំពោះបញ្ហាបច្ចុប្បន្នស្ថិតនៅជាមួយពួកគេ ក៏មានជំនឿផងដែរថា ពួកគេមិនត្រូវការជួយបន្ថែមដោយគ្មានអ្នកចាត់ការអចិន្ត្រៃយ៍ និងខ្វះភាពច្បាស់លាស់អំពីអ្នកដែលនឹងស្នងតំណែងចុងក្រោយពីលោក Ole Gunnar Solskjaer ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃទី២១ ខែវិច្ឆិកា។គ្រូបង្វឹកក្លិប Paris St-Germain លោក Mauricio Pochettino និងលោកErik ten Hag គ្រូបង្វឹកក្លិប Ajax នៅតែជាអ្នកនាំមុខសម្រាប់តំណែងនេះ។ កាលពីសប្តាហ៍មុនលោក John Murtough នាយកបាល់ទាត់របស់ United បាននិយាយថា ដំណើរការហ្មត់ចត់ កំពុងធ្វើការ ហើយវាត្រូវបានគេយល់ថាកំពុងដំណើរការទៅមុខយ៉ាងរលូន ទោះបីជាយ៉ាងណាក៏ដោយ បុរសទាំងមានកិច្ចសន្យារហូតដល់ឆ្នាំ២០២៣ ហើយការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយកំពុងលេចចេញឡើង ដូច្នេះការទំនាក់ទំនងដោយផ្ទាល់នៅដំណាក់កាលនេះហាក់ដូចជាមិនទំនងទាល់តែសោះ។

ស្ថានការណ៍កំពុងបន្ថែមភាពមិនប្រាកដប្រជាទូទៅនៅកីឡដ្ឋាន Old Trafford ដោយមានកីឡាករជាច្រើនបានបាត់បង់ស្មារតីលេងជាមួយក្លិប។ក្នុងនោះកីឡាករ Jesse Lingard, Juan Mata និង Cavani ស្ទើរតែប្រាកដថានឹងចាកចេញនៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅរដូវក្តៅ។ មានភាពមិនច្បាស់លាស់ផងដែរអំពីអនាគតរបស់អ្នកចាំទី Dean Henderson ខ្សែការពារ Eric Bailly បូករួមទាំង Anthony Martial និង Donny van de Beek ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Sevilla និង Everton ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print