ខេត្តសៀមរាប÷មន្ត្រីនគរបាលប៉ុស្តិ៍ពង្រក្រោម១រូបបានធ្វើអត្តឃាតនៅក្នុងក្នុងបន្ទប់ទឹករបស់ខ្លួនស្ថិតនៅក្នុងភូមិប៉ាតតឃុំគោកធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦និង៥០នាទីព្រឹកថ្ងែទី៩ ខែមិនា ឆ្នាំ២០២២។
បុរសដែលចងកធ្វើអត្តឃាតធ្វើឲ្យភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមនោះមានឈ្មោះ អ៊ន់ ប៊ុនធឿនហៅ (កែប)ភេទប្រុសអាយុ២៩ឆ្នាំឋានះអនុសេនីយ៍ត្រី ជា
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលពង្រក្រោម។
តាមសម្ដីសាច់ញាត្តិសពបានប្រាប់ថា លោកអ៊ន់ ប៊ុនធឿន(កែប)គ្មានរឿងអ្វីជាមួយក្រុមគ្រួសារនោះទេ គាត់មានជំងឺសរសៃប្រសាទ ហើយក៏ធ្លាប់ចងកម្ដងរួចមកហើយប៉ុន្តែមិនបានសម្រេច ដោយសារបងប្អូនឃើញទាន់។ ប្រភពពីសាច់ញាតិបន្តទៀតថា មួយរយះនេះលោក អ៊ន់់ ប៊ុន ធឿន ទំនងមិនបានលេបថ្នាំសរសៃរ ប្រសាទទើបបានចងកសម្លាប់ខ្លួន ។
លោកវីរះសនីយ៍ត្រី គឹម ធី មេប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រក្រោមបានឲ្យដឹងថា លោកអ៊ន់ ប៊ុនធឿនជាមន្ត្រីស្លូតបូតស្មោះត្រង់ មិនដែលមានរឿងអ្វីជាមួយអ្នកដ៏ទៃទេ។
ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្ថឃាតពិតមែន ដោយមិនជាប់ពាក់ព័ន្ធនឹងករណីឃាត់កម្មឡើយ ។ បច្ចុប្បន្នសពត្រូវក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា