ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿង ជនសង្ស័យ៤នាក់ ពាក់ពន្ធករណីជួញដូគ្រឿងញៀនជាង៦០គីឡូក្រាម នឹងអាវុធវែងខ្លី៣ដើម ត្រូវបានតំណាងអយ្យការបេីកការស៊េីបសួររួចរាល់ហេីយពីបទ ផលិត រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន តាមមាត្រា ៣៩ មាត្រា ៤០ មាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បន្ទាប់ពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២ ០២២ បានបើកការស៊ើបសួរលើសុំណុំរឿងនេះ។
សូមជម្រាបថា កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ មួយករណី កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ។
កិច្ចបង្ក្រាបនោះអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេ នីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរ បាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។ កាលពីវេលាម៉ោង១ នឹង១០ នាទីថ្ងៃទី៣ ខែមីនា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា.លោក វរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងលោក វរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យទី១១ ក្រោមការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នឹងមានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើប អង្កេតស្រាវជ្រាវ បង្រ្កាបជាបន្តបន្ទាប់ចំនួន២ គោលដៅផ្សេងគ្នា ៖
គោលដៅទី១ ៖ នៅចំណុចស្ថានីយ៍ប្រេងឥន្ទន:តេឡា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានចាប់បានជនសង្ស័យជាជនជាតិខ្មែរម្នាក់ ជាមួយរថយន្ត១ គ្រឿង និងសារធាតុញៀនប្រមាណជាង៦០ គីឡូក្រាម ។
គោលដៅទី២ ៖នៅវេលាម៉ោង២ នឹង ៣០នាទី ថ្ងែ ខែ ឆ្នាំដដែល បានធ្វើការឃាត់ ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន៣ នាក់ និង អាវុធ០៣ ដើម (វែង១ដើម ខ្លី២ដើម) នៅចំណុច បូរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
លទ្ធផលសរុប ៖ ឃាត់ខ្លួនជនសង្ស័យ០៤ នាក់ ១.ឈ្មោះ ទិន ទី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ(មានដីកាចាប់ខ្លួន) នឹងមានគ្រឿងញៀនជាង៦០ គីឡូ ជាប់នៅខ្លួន ។
២.ឈ្មោះ ដាវ ឌីឌឹន(DAV DE DAN) ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិ ថៃ ។ ៣.ឈ្មោះ វ៉ាន់ឆៃ លឿងផូត(VANCHAILOEUNGPKUOUCH) ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិ ថៃ ។ ៤.ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទប្រុស អាយុ៤១ ឆ្នាំ ជាជនជាតិ ថៃ ។
ជាមួយនោះដែវត្ថុតាងចាប់យករួមមាន ៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៤២ គីឡូនិង៧៥៩.៨៤ ក្រាម ។ សារធាតុញៀនប្រភេទ ហេរ៉ូអុិន(HEROIN)ទម្ងន់សុទ្ធ ២១ គីឡូ និង១២០ ក្រាម ។ សរុបសារធាតុញៀនទាំងអស់ប្រមាណ ៦៥ គីឡូ និង៨៧៩.៨៤ក្រាម ។ អាវុធAK ១ដើមនិងអាវុធខ្លី២ដើមរថយន្ត ៣ គ្រឿង ។
បច្ចប្បន្នកជនត្រូវចោទទាំង៤នាក់កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរសាលាដំបូងបើកការស៊ើបសួរបន្តនីតិវិធី៕
ដោយ រ៉ារ៉ា