ឥណ្ឌា-ចិន ត្រៀមពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់លើកទី១៥

ចែករំលែក៖

ឥណ្ឌា និងចិន នឹងរៀបចំកិច្ចពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់ជាលើកទី១៥ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ។ នេះជាការខិតខំដើម្បីដោះស្រាយវិវាទនិងការប្រឈមមុខតានតឹងដាក់គ្នានាពេលកន្លងមក ក្នុងតំបន់ Ladakh ។ កិច្ចពិភាក្សាថ្នាក់មេបញ្ជាការកងទ័ពរវាងប្រទេសទាំងពីរ នឹងធ្វើឡើងនៅក្នុងទឹកដីឥណ្ឌាស្ថិតនៅតំបន់ព្រំដែន Chushul Moldo។ នៅក្នុងកិច្ចពិភាក្សានេះភាគីឥណ្ឌាសង្ឃឹមថា នឹងដកទាហានចេញពីតំបន់យាមល្បាតរួម PP-15 ស្ថិតនៅតំបន់ Hot Springs-Gogra-Kongka La ។ សារព័ត៌មាន Time of india បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ឥណ្ឌាដែលបានបញ្ជាក់ថា «ស្ថានភាពនៅក្នុងតំបន់ Depsang និង Demchok ស្ថិតនៅក្នុងភាពជាប់គាំងនៅឡើយទេ ហើយតំបន់នោះត្រូវការ ថ្នាក់ដឹកនាំនយោបាយនៅក្នុងប្រទេសទើបអាចជួយដោះស្រាយបាន។ មកទល់ពេលនេះ កម្លាំងទាហានប្រជាជនចិន PLA នៅតែរក្សាទាហានប្រមាណ៥ម៉ឺននាក់នៅក្នុងតំបន់ព្រំដែននោះនៅឡើយ ។ ជាមួយគ្នានេះដែរ ចិនក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរមានប្រវែង ៣.៤៨៨គីឡូម៉ែត្រ ពីតំបន់ Ladakh រហូតដល់តំបន់ Arunachal Pradesh ៕ ដោយធីរីណា

...

រូបថត៖The Indian Express

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print