អគ្គនាយកដ្ឋានពន្ធដារ ពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២២នេះ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកជាប់ពន្ធទាំងអស់ ជ្រាបថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីសំណើសុំពន្យារពេលការអនុវត្ត ពន្ធលើចំណេញមូលធន និងចំណារឯកភាពដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានសម្រេចឱ្យពន្យារកាលបរិច្ឆេទកំណត់ការដាក់ ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយះពេល ០២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃ ការអនុវត្តពន្ធនេះ ក្នុងគោលដៅចូលរួមអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុង ការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកជាប់ពន្ធទាំងអស់ ជ្រាបជាព័ត៌មាន៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print