រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន-រុស្សីចាប់ផ្តើមពិភាក្សានៅតួកគី

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ុយក្រែន លោក Dmytro Kuleba បានចាប់ផ្តើមពិភាក្សាគ្នានៅក្នុងប្រទេសតួកគី ។ នេះជាជំនួបពិភាក្សាជាន់ខ្ពស់លើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាមកាលពីថ្ងៃទី ២៤ខែកុម្ភៈមក។ រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរចាប់ផ្តើមពិភាក្សានៅតំបន់រមណីយដ្ឋាន Antalya ស្ថិតនៅភាគខាងត្បូងប្រទេសតួកគី ។ នៅក្នុងជំនួបនោះមានការចូលរួមពី រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu នាថ្ងៃទី ១០ខែមីនា ។ ជំនួបពិភាក្សាក្នុងពេលដែលប្រទេសទាំងពីរមិនទាន់អាចស្វែងរកសំឡេងរួមគ្នាមួយ ក្រោយសង្គ្រាមវាយប្រហារ២សប្តាហ៍នៅក្នុងប្រទេសអ៊ុយក្រែន ដោយមានកិច្ចពិភាក្សាគ្នា៣លើកកន្លងមក។ នៅថ្ងៃទី៩ខែមីនា លោក Kuleba សង្ឃឹមថានៅមានកម្រិត ដោយសារតែជំនួបពិភាក្សាទទួលបានជោគជ័យឬអត់ អាស្រ័យទៅលើការបញ្ជារបស់វិមានប្រធានាធីបតីរុស្ស៊ីដាក់ចេញឱ្យលោក Lavrov មកពិភាក្សា ។ ក្នុងរយៈពេល១សប្តាហ៍កន្លងមកតួកគីបានខិតខំដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សាវិវាទ ។ មិនតែប៉ុណ្ណោះអុីស្រាអែលក៏ដូចគ្នានោះដែរ គឺបានខិតខំជួយស្វែងរកដំណោះស្រាយ ដោយប្រធានាធិបតី អុីស្រាអែលក្លាយប្រមុខដឹកនាំបរទេសជួបប្រធានាធិបតីពូទីនដំបូងគេបង្អស់ ចាប់តាំងពីការផ្ទុះសង្គ្រាមមក។ ក្រៅពីនេះនៅមានប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង់ ក៏បានជួបពិភាក្សាជាច្រើនលើក ទាំងជួបផ្ទាល់និងតាមទូរស័ព្ទដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម ៕ ដោយធីរីណា

...

រូបថត៖Twitter/OlegNikolenko .

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print