រុស្ស៊ីប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុប

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃទី១០ មីនា បានដកស្រង់ប្រភពពីក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីនឹងលែងចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបទៀតហើយ។ ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) និងសហគមន៍អឺរ៉ុប EU កំពុងតែបំផ្លាញស្ថាប័នដែលបានបង្កើតឡើងដើម្បីរក្សាសិទ្ធិមនុស្ស ច្បាប់ និងប្រជាធិបតេយ្យ។ រុស្ស៊ីគឺជា សមាជិកក្រុមប្រឹក្សាអឺរ៉ុបនៅឆ្នាំ១៩៩៦ ។ កាលពីខែមេសាឆ្នាំ២០១៤ ក្រុមប្រឹក្សារដ្ឋមន្ត្រីនិងក្រុមប្រឹក្សាសភាអ៊ឺរ៉ុប បានអនុម័តសេចក្តីសម្រេចផ្អាកសិទ្ធិបោះឆ្នោតរបស់គណៈប្រតិភូរុស្សី បន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមៀ ចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ជាការឆ្លើយតប រុស្ស៊ីបានដកខ្លួនចេញនៅចុងឆ្នាំ២០១៥ ហើយក្រោយមកបានបញ្ឈប់ការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ខ្លួនចំពោះថវិការបស់ក្រុមប្រឹក្សាអឺរ៉ុប។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៩ ក្រោមការផ្សះផ្សាររបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានសម្រេចដាក់រុស្ស៊ីឲ្យចូលក្នុងក្រុមប្រឹក្សាអឺរ៉ូបជាថ្មីឡើងវិញ ។ ប៉ុន្តែនៅពេលនេះរុស្ស៊ីនឹងខ្លួនចេញដោយខ្លួនឯងដើម្បីប្រឆាំងទៅនឹងសកម្មភាព របស់អ៊ឺរ៉ុប ចំពោះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕ដោយ៖សាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print