អាជា្ញធខណ្ឌដូនពេញចុះចាប់ហ្គេមបាញ់ត្រីខុសច្បាប់ ទាំងយប់

ចែករំលែក៖

ភ្នំពេញ:ទីតាំងបើកហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងដែលកំពុងបេីកដំណើរតែពេលយប់ ត្រូវបានអាជា្ញធខណ្ឌដូនពេញចុះបង្រ្កាប ជាលទ្ធផលអាជា្ញធនិងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ម្នាក់ម៉ូតូ១គ្រឿង និងដកហូតបានទូហ្គេមបាញ់ត្រីចំនួន ២ទូ យកទៅ រក្សាទុកនៅសាលាខណ្ឌ រីឯមនុស្សម្នាក់ និងម៉ូតូ១គ្រឿង។

ហេតុការណ៍ខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី ២២ខែកក្កដា ឆ្នាំ២០១៥ក្រោយស្ថានទូតបារាំងស្ថិតនៅផ្ទះលេខ ៧៦ ក្រុម ២៤៧ ភូមិ ២០ ផ្លូវ ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្នុងការចុះប្រតិបត្តិការបង្រ្កាបហ្គេមខុសច្បាប់មួយកន្លែង គឺ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់តាំងឲ្យនាយករងរដ្ឋបាលខណ្ឌលោក ចាន់ បណ្ឌិត ចុះអនុវត្តន៍ បន្ទាប់ពីការដឹកនាំពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ហោ លីណាផងដែរ ។

ជាលទ្ធផលអាជា្ញធរនិងសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់និងម៉ូតូ១គ្រឿង ដោយដកហូតបានទូហ្គេមបាញ់ត្រីចំនួន ២ទូ យកទៅ រក្សាទុកនៅសាលាខណ្ឌ រីឯមនុស្សម្នាក់ និងម៉ូតូ១គ្រឿងត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថខណ្ឌដូនពេញដេីម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕ស ដារ៉ា

20150723-102600.jpg

20150723-102615.jpg

...

20150723-102625.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print