ក្នុងមួយយប់នៅខណ្ឌ៧មករាមានបទល្មើសពីរករណីកើតឡើង

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេលមួយយប់នៅខណ្ឌ៧មករាមានបទល្មើសពីរករណីកើតឡើង ករណីទី១ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូ Scoopy ពណ៌ស មិនចាំស្លាកលេខបានមកធ្វើសកម្មភាពឆក់កាបូបលុយជិត១០,០០០ដុល្លារបានសំរេច ពីស្រ្តីជនជាតិវៀតណាមម្នាក់ ដែលមករកទិញទំនិញ នៅឃ្លាំង២៤២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា នៅវេលាម៉ោង ១១និង២០យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។

ករណីទី២នារីពីរនាក់ជិះម៉ូតូស្តុបពីមួយគ្រឿង ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធ៦នាក់បានធ្វើសកម្មភាពភ្ជង់ ប្លន់យកម៉ូតូស្តុបពីមួយគ្រឿង បានសម្រេចហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ កាលពីវេលាម៉ោង ១ និង២០នាទីយប់ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៥ នៅចំណុចផ្លូវលេខ ១៦៦ កែងផ្លូវលេខ ១៦៩ ស្ថិតនៅក្បែរវិទ្យាល័យបាក់ទូក ក្នុងសង្កាត់ អូរឬស្សីទី២ ខណ្ឌ៧មករា ។

នារីរងគ្រោះទាំង ២នាក់ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណនៅឡើយនោះទេ ព្រោះកំពុងធ្វើការ​សាកសួរ នៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាល អូរឬស្សីទី២ ។

តាមបើប្រភពព័ត៌មានពីនារីរងគ្រោះទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង២នាក់បាន​ជិះម៉ូតូមួយគ្រឿងម៉ាកស្តុបពីរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CT-0350 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១៦៦ ទិសដៅជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវលេខ ១៦៩ ដែលស្ថិតនៅក្បែរវិទ្យាល័យបាក់ទូក ស្រាប់តែលេចមុខជនសង្ស័យមានចំនួន៦នាក់ជិះម៉ូតូ៣គ្រឿង សុទ្ធតែស៊េរីទំនើប បានមកធ្វើសកម្មភាពដកកាំភ្លើងខ្លី​មួយដើមមិនស្គាល់​ម៉ាក ពីចង្កេះមកភ្ជង់ទៅលើពួកនាង ហើយនិយាយគំរាមថាបាញ់ចោលឥឡូវហើយ បើសិនមិនប្រគល់ម៉ូតូទៅ​ឲ្យពួក​គេនោះ ។

ភ្លាមៗនោះដោយសារតែពួកនាងទាំងនាក់ភ័យពេកក៏សម្រេចចិត្ត ប្រគល់ម៉ូតូទៅឲ្យក្រុមចោរតែម្តង។ ភ្លាមៗនោះក្រុមចោរ ក៏បានឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗតែមង្ត ចំណែកជនរងគ្រោះ បានត្រឹម​ឈរស្រែកសុំអន្តរាគមន៍ពីសមត្ថកិច្ចតែប៉ុណ្តោះ ។ ជុំវិញករណីប្លន់ប្រដាប់អាវុធខាងលើនេះ ក្រោយពីកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង នៅទីស្នាក់ការ ប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឬស្សីទី២ ។

ទោះជាយ៉ាងណានារីរងគ្រោះនោះមិនមែនជាម្ចាស់ម៉ូតូឡើយ ហើយចំពោះម៉ូតូដែលត្រូវចោរប្លន់នោះ គឺជារបស់បុរសម្នាក់ ឈ្មោះ ពៅ ត្រូវជាសង្សារ របស់ពួកនាង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃអធិការដ្ធាននគរបាលខណ្ឌ៧មករាកំពុងដុតដៃដុតជើងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសយកមកផ្តន្ទទាទោសតាមច្បាប់។

គួរបញ្ជាក់ដែរនាពេលកន្លងមកសមត្ថកិច្ចខណ្ឌ៧មករាមានស្នារដៃខ្លាំងក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសជាច្រើនដូចជាចោរលួចឆក់ប្លន់ជាបន្តបន្ទាប់។សរស្មី

20150723-101651.jpg

...

20150723-101647.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print