ចាត់វិធានការតាមច្បាប់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងបន្ថែមទៀតក្រោយមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព

ចែករំលែក៖

ភ្នំពេញ​៖​ បច្ចុប្បន្ន​នេះយេីងសង្កេត​ឃេីញថា​មន្រ្តី​ជំនាញ​ នៃអគ្គនាយកដ្ឋានការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​ជារៀង​រាល់​ថ្ងៃ​តែងតែ​ចុះត្រួតពិនិត្យនៅតាមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងប្រទេស​ នៅតែរកឃើញទីតាំងមួយចំនួនមិនមានអនុលោមភាព​ ហេីយ​ត្រូវ​បានមន្រ្តីជំនាញ​ ចាត់វិធានការតាមច្បាប់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈទាំងនោះផងដែរ។

ជាក់ស្ដែង​មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈចំនួន ១៤ទីតាំងបន្ថែមទៀតនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​។ គោលបំណងគឺដើម្បីស្វែងរកនូវភាពមិនអនុលោមតាមរយៈការកេងប្រវ័ញ្ចរបស់ម្ចាស់ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈទៅលើអ្នកប្រើប្រាស់ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈផងដែរ។

មន្រ្តី​អគ្គនាយកដ្ឋានការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានបន្ថែមថា​៖​ តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងមិនមានអនុលោមភាព និងពិន័យទៅតាមនីតិវិធីផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print