ខេត្តបាត់ដំបង៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយកើតឡើងដោយរថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងនិងខូចខាតម៉ូតូមួយគ្រឿង។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ម៉ោ៤និង៤០នាទីរសៀល លើផ្លូវជាតិលេខ៥៧ ត្រង់ចំណុចជិតស្ពានអូតាគ្រៃ ស្ថិតក្នុងភូមិភ្ចាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលចរាចរស្រុករតនមណ្ឌលបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរឋណ៍នេះកើតទ្បើង រវាងម៉ូតូនិងរថយន្តក្នុងពេលបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិចមកកើត។ពេលមកដល់កន្លែងកើតហេតុស្រាប់តែយានយន្តទាំង២គ្រឿងបុកគ្នាពេញទំហឹងបណ្តាឲ្យមនុស្សម្នាក់ ជាអ្នកជិះម៉ូតូស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់តែម្ដង។
ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍សលាយខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-1042 បើកបរពីលិចមកកើត។ ចំណែកម៉ូតូ ម៉ាកហុងដាឃ្លីក ពណ៍៌ស ពាក់ស្លាកលេខ បាត់ដំបង 1W-3350 បើកបរពីកើតមកលិច ។ អ្នកបើកបរដោយឈ្មោះ ហុង ចាន់រិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មន្រ្តីយោធា ធ្វើការនៅភូមិភាគទី៥ប្រចាំទិសប៉ៃលិន បានបើកចូលផ្លូវរថយន្តទៅ បុករថយន្តចំពីមុខពេញផ្នែកខាងឆ្វេង។ ពេលឃើញដូច្នេះអ្នកបើកបររថយន្តបានចុះពីលើរថយន្តរួចរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុករតនមណ្ឌល។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕