អាមេរិកទទួលស្គាល់ថា មានទីតាំងស្រាវជ្រាវជីវសាស្ត្រនៅអុ៊យក្រែន WHO ស្នើឱ្យបំផ្លាញវីរុសបញ្ចៀសការបែកធ្លាយ

ចែករំលែក៖

កន្លងមករុស្ស៊ីបានប្រកាសថា អាមេរិកបានបើកទីតាំងស្រាវជ្រាវនិងផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវបានច្រានចោល។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រកាសថា កម្លាំងទាហានរុស្ស៊ីមានរបាយការណ៍ជាក់លាក់មួយស្តីពីសកម្មភាពផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន។ មន្ទីរបញ្ចកោណអាមេរិកជាអ្នកចំណាយប្រាក់សម្រាប់ការស្រាវជ្រាវនោះ។ ប៉ុន្តែក្រោយមកអាមេរិកក៏បានទទួលស្គាល់ថា មានទីតាំងស្រាវជ្រាវជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ដោយអាមេរិកបារម្ភខ្លាចទីតាំងនោះធ្លាក់ចូលក្នុងដៃកម្លាំងទាហានរុស្ស៊ី។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោកបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការបែកធ្លាយវីរុស បង្កឱ្យមានវិបត្តិជាថ្មី។ អង្គការសុខភាពពិភពលោក WHO ធ្លាប់បានផ្ដល់យោបល់ឱ្យអ៊ុយក្រែនបំផ្លាញចោលនូវវីរុសដែលមានការគំរាមកំហែងខ្ពស់នៅតាម មន្ទីរពិសោធន៍មួយចំនួនរបស់ខ្លួន ដើម្បីទប់ស្កាត់ការលេចធ្លាយជាយថាហេតុណាមួយដែលអាចនឹងចម្លងជំងឺដល់មនុស្ស។ ដូចគ្នាទៅនឹងប្រទេសដទៃដែរ, អ៊ុយក្រែនមានមន្ទីរពិសោធន៍សិក្សាស្រាវជ្រាវពីរបៀបកាត់បន្ថយគ្រោះថ្នាក់ និងការគំរាមកំហែងពីជំងឺកាចសាហាវនានាដែលចម្លងទៅសត្វនិងមនុស្ស ក្នុងនោះរួមមានទាំង COVID-19 ផងដែរ ហើយមន្ទីរពិសោធន៍អ៊ុយក្រែនទៀតសោត គឺទទួលបានការគាំទ្រពីអាមេរិក សហភាពអឺរ៉ុប និង WHO។ ឆ្លើយតបទៅនឹងសំណួរផ្ដាច់មុខពីទីភ្នាក់ងារសារព័ត៌មាន Reuters , អង្គការ WHO បានបញ្ជាក់ដូច្នេះថា «ជាផ្នែកមួយនៃការងារនេះ, WHO បានផ្ដល់អនុសាសន៍ដល់ក្រសួងសុខាភិបាលនៅក្នុងប្រទេសអ៊ុយក្រែន និងអង្គភាពពាក់ព័ន្ធដទៃ បំផ្លាញវីរុសកាចសាវហាវ ឬមានការគំរាមកំហែងខ្ពស់ ដើម្បីទប់ស្កាត់កុំឱ្យវាលេចធ្លាយ ចម្លងជំងឺដល់មនុស្ស»។ ប៉ុន្តែជាមួយគ្នានោះដែរ, WHO មិនបានឱ្យដឹងថាខ្លួនបានផ្ដល់អនុសាសន៍បែបនេះដល់អ៊ុយក្រែន តាំងតែពីពេលណាមកនោះទេ ហើយក៏មិនបានបង្ហើបពីប្រភេទវីរុសដែលប្រាប់ឱ្យបំផ្លាញចោលនោះដែរ៕ ដោយធីរីណា

...

រូបថត៖BQP Nga.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print