ឈុតតំណាងជាតិរូបក្ងោករបស់ប៊ី សុធារីត្រៀមចូលរួមប្រកួតក្នុងកម្មវិធី Miss Charm International

ចែករំលែក៖

ភ្នំពេញ៖ ទស្សនិកជននៅតែទន្ទឹងរង់ចាំតាមដានកម្មវិធីប្រកួតកញ្ញាឯក Miss Charm International 2021 ដែល
បានពន្យារពេលប្រកួតជាច្រើនខែកន្លងមកនោះ នឹងត្រូវរៀបចំធ្វើឡើងនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅអំឡុងចុងខែមេសាឆ្នាំ ២០២២ ខាងមុខនេះ។ មានការចាប់អារម្មណ៍មិនតិចនោះទេក្រោយពីឈុតតំណាងជាតិសម្រាប់កញ្ញាឯកពីកម្ពុជាប៊ី សុធារី ស្លៀកសមត្រៀមចូលរួមប្រកួតកម្មវិធីអន្តរជាតិ Miss Charm International នៅពេលខាងមុខ។
វាគឺជាឈុតច្នៃប្រតិដ្ឋថ្មីរូបក្ងោកពណ៌ទឹកមាសដែលមានក្បូរក្បាច់រចនា យ៉ាងពិសេសសម្រាប់នាង មានទាំងរូបក្បាលសត្វក្ងោកដែលត្រូវបានដំឡើងយ៉ាងទាក់ទាញ ពិសេសការបន្ថែមភ្ញីភ្លើងភ្លឺប្លេកដែលគេដឹងថានឹងកាន់តែថ្មីប្លែក និងត្រូវបានគេចាត់ទុកថាជារបត់ថ្មីក្នុងការរចនាឈុតតំណាងជាតិឱ្យកាន់តែមានភាពទាក់ទាញ។ សត្វក្ងោកត្រូវបានគេស្គាល់ និងដាក់រហស្សនាមថាជាបក្សីសួគ៌ ហើយឈុតរូបក្ងោកធ្លាប់ត្រូវបានប៊ី សុធារី លើកយកទៅប្រកួតក្នុងកម្មវិធីកញ្ញាឯកចក្រវាឡរួចហើយដែរ រហូតក្រុមអ្នកច្នៃម៉ូដ ទាំងឈុតរាត្រីសមោស និងឈុតតំណាងជាតិរៀបចំច្នៃប្រឌិតជាសត្វក្ងោកសម្រាប់នាងចេញទៅប្រកួតលើឆាកអន្តរជាតិជាថ្មីផងដែរ។
លេចចេញជាការសមនៃផ្នែកខ្លះនៃឈុតតំណាងជាតិមួយនេះ ក៏អាចធ្វើឱ្យអ្នកគាំទ្រវិស័យកញ្ញាឯកលាន់មាត់សរសើរថាពិតជាស្អាតនិងស័ក្តិសម ពិសេសការលេចចេញរូបគំនូរដែលត្រូវបានបញ្ចេញខ្លះពិតជាធ្វើឱ្យគេទប់ចិត្តមិនសរសើរមិនបានទៅកាន់អ្នកច្នៃម៉ូដរហស្សនាម ស្ករគ្រាប់នោះ ។ អ្នកច្នៃម៉ូដរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកអមដោយវីដេអូនេះថា ”ការធ្វើតេស្តឈុតតំណាងជាតិទៅដោយរលូនរឿងដែលបារម្ភបំផុតគឺគីឡូនៃកន្ទុយក្ងោក តែ bee គាត់អាចពាក់បានយ៉ាងងាយ ស្រួល ដោយគ្មានបញ្ហាអ្វីទាំងអស់ ទាំងភ្លើងអី គឺថាល្មមតែម្ដង គ្រប់យ៉ាងអាចនិយាយបានថា perfect អស់បញ្ហាដែលត្រូវបារម្ភហើយ ការDesigne រវាងខ្ញុំ រួមបញ្ចូលជាមួយ Vasna Soeung។
គេចាំបានដែរថា មុននេះហាងកាត់ដេរសម្លៀកបំពាក់មួយក៏ធ្លាប់បានបញ្ចេញឈុតរាត្រីសមោសឬ Evening Gornw សម្រាប់កញ្ញាឯករូបនេះផងដែរ រហូតផ្ទុះការគាំទ្រខ្លាំង។ អ្នកគាំទ្ររំពឹងថាការបញ្ចេញឈុតស្រស់ស្អាតទាក់ទាញទាំងនេះនឹងកាន់តែធ្វើឲ្យវិស័យកញ្ញាឯកនៅកម្ពុជាទទួលបានការចាប់អារម្មណ៍ ខណៈដែលបទពិសោធន៍ប្រកួតរបស់នាងក៏ត្រូវបានគេរំពឹងថានាងអាចធ្វើបានយ៉ាងល្អលើការប្រកួត ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print