ពូកែ​ចតរថយន្តលើចិញ្ចើមផ្លូវសាធារណៈគ្មាន​សណ្តាប់ធ្នាប់​ ចុងក្រោយ​នគរបាល​ជំនាញ​ ធ្វើ​រឿងមួយនេះ…!

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្ត​ជា​ច្រើន​គ្រឿង​ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ចរាចរណ៍​ អនុវត្ត​វិធានការ​ច្បាប់​យកទៅណែនាំ​ និងផាកពិន័យ​ បន្ទាប់ពី​ម្ចាស់​រថយន្ត​ទាំងអស់​នោះ​ នៅតែ​ផ្គេីន​ដោយ​បន្តចតនៅលេីចិញ្ចើមផ្លូវសាធារណៈគ្មាន​សណ្តាប់ធ្នាប់​។

ជាក់ស្ដែង​បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយមហាវិថីព្រះសីហនុ ផ្លូវលេខ២៧៤, មហាវិថីហ្សាវាហារឡានេហ៍រុ ផ្លូវលេខ២១៥, មហាវិថីកម្ពុជាក្រោម ផ្លូវលេខ១២៨, មហាវិថីព្រះមុនីវង្ស ផ្លូវលេខ៩៣, មហាវិថីហ្សាលដឺគោល ផ្លូវលេខ២១៧, មហាវិថីសហពន្ធ័រុស្សី ផ្លូវលេខ១១០ និងផ្សារមិនរៀបរយ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា។

ក្នុងប្រតិបត្តិការនេះកម្លាំងបានធ្វើការណែនាំអប់រំបងប្អូនអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ នៅលើដងផ្លូវសាធារណៈ ឱ្យ​ទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅវិញទៅមកឱ្យបានងាយស្រួល​ ជាពិសេសកាត់បន្ថយការកកស្ទះ​ ឬការគ្រោះថ្នាក់ជាយថាហេតុ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print