លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជួបពិភាក្សាការងារពីការជំរុញដំណើរចាក់វ៉ាក់សាំងកូនវីដ-១៩ ចាប់ពីដូសទី១ ដល់ដូសទី៤ ជូនពលរដ្ឋអាយុពី ៣ឆ្នាំឡើង និងការងារសុខាភិបាលមួយចំនួនទៀត !

ចែករំលែក៖

ភ្នំពេញ ; នៅល្ងាចថ្ងៃសុក្រ ៩កើត ខែផល្គុន​ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក ស្វាយ សំអ៊ាង អភិបា​លនៃ​គណៈ​អភិបា​លខេត្តស្ទឹងត្រែង បានជួបពិភាក្សាការងារពីការជំរុញដំណើរចាក់វ៉ាក់សាំងកូនវីដ-១៩ ចាប់ពីដូសទី១ ដល់ដូសទី៤ ជូនពលរដ្ឋអាយុពី ៣ឆ្នាំឡើង និងការងារសុខាភិបាលមួយចំនួនទៀត។កិច្ចពិភាក្សានេះ ធ្វើឡើងសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋមួយចំនួនផងដែរ។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១១ ខែមីនា​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៣៧នាក់​ (ឆ្លងសហគមន៌​:​ ​​២០៧ នាំចូល:​ ៣០ នាក់) និងមានជាសះស្បេីយ​ ៣០៥ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៣៣៧៣៨​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ #១២៨៣០០ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ #៣០៤៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2893373  ស្មេីនឹង​ 171205 ក្នុង១លាន នាក់​ ។ 

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១២០,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៤២,១៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,១៤% ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print