ត្រីក្រពតបន្តឆក់យកជីវិតបុរសម្នាក់ស្លាប់ចោលប្រពន្ធ និងកូនយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ណាល៖ បុរសម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកមុខកំពូល ខណៈរូបគាត់បានហូបត្រីក្រពតចំនួន៦ក្បាល ហើយពុលក្អួតចង្អោររហូតដល់ស្លាប់ បើទោះបីបញ្ជូនទៅ ដល់ពេទ្យហើយក៏ដោយ ក៏ពុំអាចសង្រោ្គះបានដដែល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ។
ប្រភពបានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ ឈិននាង អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិទួលក្រសាំង ឃុំទួលក្រសាំង ស្រុកស្អាង ខេត្តកណ្តាល មុខរបកម្មករឡឥដ្ឋ ចំណែកប្រពន្ធ ឈ្មោះ គឹម ច្រឹបអាយុ៣៣ឆ្នាំ ដូចគ្នា មានកូន៣នាក់រស់ក្នុងបន្ទុក ។
ស្ត្រីជាប្រពន្ធបានប្រាប់អ្នកយកព័ត៌មានថា មុនពេលកើតហេតុ រូបគាត់ និងប្តីបាននាំគ្នាយកស្បៃមុងទៅអូសយកកូនត្រី នៅបឹងខាងក្រោយកន្លែងធ្វើការ ពេលទៅអូសនោះ គឺបានកូនត្រី កំពិស និងត្រីតូចៗប្រហែលមួយសម្លរ ក្នុងនោះដែរ ក៏បានត្រីក្រពត៦ក្បាល ពេលមកដល់កន្លែង ប្តីរបស់គាត់បានរើសត្រីក្រពតចំនួន៦ក្បាល យកមកអាំងហូបបាយកក ពេលកំពុងអាំងនៅលើជើងក្រាន រូបគាត់បានឃើញត្រីក្រពតមានភ្នែកក្រហមទាំង៦ក្បាល គាត់មានការសង្ស័យ ក៏យកត្រីទាំងនោះទៅគ្រវាត់ចោល តែដោយប្តីគាត់ស្តាយ ក៏បានរើសយកមកលាងទឹក ហើយអាំងម្តងទៀត ពេលឆ្អិនក៏ចាប់ផ្តើមហូប សូម្បីតែកូនដែលឈរមើល ក៏មិនអោយមួយម៉ាត់ដែរ ។

ប្រភពបន្តថា លុះពេលហូបអស់ ប្តីរបស់គាត់បានដេកនៅលើអង្រឹង មួយសន្ទុះក៏មាអាការធេងធោង ហើយបានហៅរូបគាត់ជាប្រពន្ធ អោយជូនទៅបត់ជើងធំ នៅវាលខាងក្រោយ ពេលទៅបត់ជើង ក៏រាគរូសហូរដូចទឹក ហើយថែមទាំងក្អួតចង្អោរអត់ឈប់ទៀតផង ភ្លាមៗនោះ រូបគាត់ ក៏បានបញ្ជូនប្តីតាមរទេះដឹកឥដ្ឋិ មកកាន់មន្ទីរពេទ្យបង្អែកស្រុកមុខកំពូលលុះមកដល់ពេទ្យព្យួសេរ៉ូម តែដោយអាការពុលខ្លាំងពេកប្តីរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង៦ល្ងាចនាថ្ងៃដដែល។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តព្រែកអញ្ចាញដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

lo

l3

ដោយ៖ ឡូ សំអាត

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print