ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២នេះថា៖ លោកបានចាត់តាំង លោកវរសេនីយ៍ទោ ឡាយ ម៉ារ៉ា នាយការិយាល័យបុគ្គលិក និងលោក វរសេនីយ៍ឯក ស្រ៊ុន វី នាយការិយាល័យភស្ដុភារ បាននាំយកអំណោយគ្រឿងបរិភោគមួយចំនួន ចែកជូនដល់សិក្ខាកាមដែលកំពង់សិក្សា នៅសាលាភូមិភាគ៣ ចំនួន ៤ខេត្តក្នុងនោះមានដូចខាងក្រោម៖
*នគរបាលខេត្តព្រះសីហនុ(ជាលេីកទី២)
* នគរបាល ខេត្ត កំពត
*នគរបាល ខេត្តកែប
*នគរបាល ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងទៀតថា សម្ភារចែកជូនរួមមាន៖ ទី១,ទឹកក្រូច ១០កេស ក្នុងមួយខេត្ត ស្មេីនិង៤០កេស; ទី២.ទឹកសុទ្ធ ៣០កេស ក្នុងមួយខេត្ត ស្មេីនិង១២០កេស;ទី៣.មីម៉ាម៉ា ១កេសធំ ក្នុងមួយខេត្ត ស្មេីនិង៤កេសធំ; ទី៤.ម៉ាស ៣០ប្រអប់ ក្នុងមួយខេត្ត ស្មើនឹង១២០ប្រអប់; ទី៥.ថ្នាំបុរាណចិនលីហ័រ ៤០ប្រអប់ ក្នុងមួយខេត្ត ស្មើនឹង១៦០ប្រអប់; ទី៦.អាល់កុល ០១កាន៣០លីត្រ ក្នុងមួយខេត្ត ស្មើនឹង៤កាន; ទី៧. ទឹកត្រី ០៣ យួរ ក្នុងមួយខេត្ត ;និងទី៨. ទឹកស៊ីអ៊ីវ ០៣ យួរ ក្នុងមួយខេត្ត។
បន្ថែមពីនេះ លោកស្នងការ សូមជូនពរប្អូនៗសំណាងល្អ សុខភាពល្អនិងជោគជ័យក្នុងការបញ្ចប់ការសិក្សាខាងមុខនេះ!៕
ដោយ៖សហការី