ហុងគ្រីមានប្រធានាធិបតីស្រីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

នៅថ្ងៃទី១១ខែមីនា រដ្ឋសភាហុងគ្រីបានបោះឆ្នោតជ្រើសរើសអតីតរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយស្តីពីគ្រួសារ គឺលោកស្រី Katalin Novak ធ្វើជាប្រធានាធិបតីស្រីដំបូងបង្អស់នៅក្នុងប្រទេសនេះ។ ថ្លែងទៅកាន់រដ្ឋសភាក្រោយការបោះឆ្នោត លោកស្រី Novak បានបញ្ជាក់ថា «ស្ត្រីយើងចិញ្ចឹម ថែរក្សាកូន ធ្វើម្ហូបអាហារ ហើយក្នុងពេលចាំបាច់គឺត្រូវតែដើរតួទាំងពីរ គឺរកលុយ និងបង្រៀន ។ យើងបានដឹងពីឥទ្ធិពលនៃសម្តី ប៉ុន្តែយើងចាំបាច់ត្រូវតែរក្សាភាពស្ងៀមស្ងាត់ និងចាំស្តាប់។ នៅពេលចាំបាច់ យើងការពារគ្រួសារ ដោយចិត្តក្លាហានជាងបុរសទៅទៀតនៅពេលរងការគំរាមកំហែង»។ នៅក្នុងការបោះឆ្នោតនៅរដ្ឋសភា លោកស្រី Novak ទទួលបានសំឡេងគាំទ្រដល់ទៅ១៣៧ និងប្រឆាំង៥១សំឡេង ដោយយកឈ្នះទៅលើគូប្រជែង Peter Rona ដែលជាអ្នកឯកទេសស្តីពីសេដ្ឋកិច្ច។ ដូច្នេះលោកស្រី Novak នឹងឡើងកាន់តំណែងប្រធានាធិបតីអាណត្តិ៥ឆ្នាំ ជំនួសប្រធានាធិបតី Janos Ader ដែលនឹងបញ្ចប់អាណត្តិទីពីរនៅថ្ងៃទី១០ខែឧសភា។ លោកស្រី Novak អាយុ៤៤ឆ្នាំ គឺជាប្រធានាធិបតីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសហុងគ្រី និងជាប្រធានាធិបតីស្រីដំបូងនៅក្នុងសហគមន៍អឺរ៉ុប ៕ ដោយធីរីណា

...

រូបថត៖ AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print