ខេត្ដតាកែវ ៖ លោកជួង វ៉ានប្រធាន មន្ទីធម្មការ និងសាសនាខេត្ដតាកែវរង ការចោទប្រកាន់ពីសំណាក់ព្រះសង្ឃជា ច្រើនអង្គនិងមន្ដ្រីក្រោមឱវាទថា បាន ប្រព្រឹត្ដអំពើពុករលួយជាលក្ខណៈប្រព័ន្ធ ។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ព្រះសង្ឃតាមវត្ដជាង៣០០វត្ដក្នុងខេត្ដតាកែវត្រូវបានលោកជួង វ៉ាន បង្គាប់ឱ្យ បង់លុយក្នុង១វត្ដៗ៣ម៉ឺនទៅ៤ម៉ឺនរៀលសម្រាប់កម្មវិធីផ្ទាល់ខ្លួន ។
មិនត្រឹមតែ ប៉ុណ្ណោះគ្រូបង្រៀនពុទ្ធិកបឋមសិក្សាចំនួន ៨៥នាក់ត្រូវបានលោកជួង វ៉ាន រាយ ការណ៍ប្រាប់ថ្នាក់លើថា មានគ្រូដល់ទៅ ១៣៥នាក់ហើយគ្រូម្នាក់មិនបានចូល បង្រៀននោះទេគឺចាំតែដល់ឆ្នាំបើកប្រាក់ខែយកតែប៉ុណ្ណោះ ។ តាមសេចក្ដីរាយការណ៍បានប្រាប់ឱ្យដឹងទៀតថាគ្រូម្នាក់ៗបើកប្រាក់ខែក្នុង ១ឆ្នាំមានទឹកប្រាក់ចំនួន៣លានរៀល ។
សេចក្ដីរាយការណ៍ដដែលបន្ដទៀត ថាគ្រូដែលលោកជួង វ៉ាន ដាក់ឈ្មោះ លើសដល់ទៅ៥០នាក់គេបែងចែកអ្នក ដែលជាប់ពាក់ព័ន្ធជាច្រើននាក់សូម្បីតែ ព្រះគ្រូលន់ វាសនា ជាបាឡាត់គណខេត្ដ តាកែវតែមួយអង្គឯងស៊ីឈ្មោះប្រាក់ខែ គ្រូបង្រៀនរហូតដល់ទៅ១៥នាក់ក្នុង១ឆ្នាំដែលសរុបទឹកប្រាក់មានចំនួន៤៥លាន រៀលឯណោះ ។ បើតាមប្រភពមានច្បាស់ការណ៍បានឱ្យដឹងថាចាប់តាំងពីលោកជួង វ៉ាន ឡើង កាន់ជាប្រធានមន្ទីរធម្មការនិងសាសនា ខេត្ដតាកែវមកព្រះសង្ឃនៅតាមវត្ដជា ច្រើនមិន
មានសេចក្ដីសុខនោះទេមាន រឿងមិនចេះចប់ហើយនៅពេលព្រះសង្ឃឬព្រះចៅអធិការវត្ដត្រូវធ្វើលិខិតស្នាម ផ្សេងៗលោកជួង វ៉ាន តម្រូវឱ្យបង់លុយ តាមអំពើចិត្ដ សូម្បីតែប្រធានការិយាល័យ ធម្មការនិងសាសនាតាមបណ្ដាស្រុក ក៏ លែងហ៊ានជួបមុខលោកជួង វ៉ានដែរ ។
ជុំវិញករណីខាងលើអ្នកយកព័ត៌មាន យើងមិនអាចសុំការបំភ្លឺពីលោកជួង វ៉ាន បាននោះទេ ដោយទូរស័ព្ទចូលមិនមាន អ្នកទទួល ៕ ជីសូរកា