ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ​២​កន្លែង​ នៅ​ស្រុក​ប​វេ​ល​ចាក់​ដី​លុប​ស្ទឹង​ រំលោភ​ធ្វើ​កម្មសិទ្ធិ​

ចែករំលែក៖

ខេត្ដបាត់ដំបង​ ៖​ ថៅកែ​រោង​ម៉ាស៊ីន​ កិនស្រូវ​២​កន្លែង​ដែល​មាន​យីហោ​ ឡៅ​ ហ្វា​ត​ និង​យីហោ​ ឡី​ ឈិ​ញ​ស្ថិត​នៅ​ភូមិ​ រាម​សេនា​ និង​ភូមិ​ដង្កោ​ ឃុំ​ល្វា​ ស្រុក​ ប​វេ​ល​ ខេត្ដបាត់ដំបង​រង​ការ​ចោទប្រកាន់​ ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ថា​ បាន​ចាក់​ ដី​លប់​ស្ទឹង​ល្វា​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ខុសច្បាប់​ ។​ មិនតែប៉ុណ្ណោះ​ថៅកែ​រោង​ ម៉ាស៊ីន​ទាំងនោះ​ក៏​បាន​បង្ហូរទឹក​សំអុយ​ និង​បង្ហុយ​អង្កាម​ចូល​ស្ទឹង​ដែល​ជា​ហេតុ​ប​បង្ក​ឱ្យ​ប៉ះពាល់​បរិស្ថាន​ធ្ងន់​ហើយ​ប៉ះពាល់​សុខភាព​ប្រជាជន​ដែល​តែងតែ​យក​ទឹក​ ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ ។​ ​

សកម្មភាព​ចាក់​ដី​រំលោភ​យក​ស្ទឹង​ខុសច្បាប់​ និង​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​ ទឹកស្ទឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ឡើង​ថា​ ថៅ​ កែ​រោង​ម៉ាស៊ីន​ស្រូវ​ទាំង​២​នោះ​គេ​មាន​ ទ្រព្យធន​ច្រើន​ ដូច្នេះ​គេ​អាច​ធ្វើ​អ្វី​បាន​ តាម​ចិត្ដ​មិន​ខ្លាចញញើត​ច្បាប់​ ។​ សកម្ម​ ភាព​នោះ​មិនឃើញ​សមត្ថកិច្ច​និង​មន្ទីរ​ ជំនាញ​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់​នោះ​ឡើយ​ ។​ ​

ជុំវិញ​បញ្ហា​នេះ​លោក​ មេឃុំ​ ល្វា​ ប្រាប់​ឱ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែ​ កក្កដា​ថា​រោង​ម៉ាស៊ីន​ទាំង​២​ខាងលើ​ ខាង​អាជ្ញាធរ​ឃុំ​បាន​ចុះ​ទៅ​អប់រំ​ណែនាំ​ និង​ឱ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​ សកម្មភាព​ខុសច្បាប់​ទាំងនោះ​ម្ដង​រួច​ មក​ហើយ​ ។​ នៅ​ពេល​នោះ​ថៅកែ​រោង​ ម៉ាស៊ីន​ស្រូវ​ដែល​មាន​យីហោ​ ឡៅ​ ហ្វា​ត​ បាន​អនុវត្ដ​តាម​ ។​ ចំណែក​ម្ចាស់​រោង​ ម៉ាស៊ីន​ស្រូវ​យីហោ​ ឡី​ ឈិ​ញ​ នៅ​តែ​បន្ដ​ សកម្មភាព​ជា​ដដែល​មិន​ស្ដាប់​អាជ្ញាធរ​ឃុំ​នោះ​ឡើយ​ ។​ ​

លោក​មេឃុំ​បានឱ្យ​ដឹង​ទៀត​ថា​ សកម្ម​ ភាព​ចាក់​ដី​រំលោភ​យក​ស្ទឹង​បង្ហូរទឹក​សំអុយ​ចូល​ស្ទឹង​និង​បង្អុ​យ​អង្កាម​ចូល​ស្ទឹង​បែប​ នោះ​ កន្លង​មក​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្ដៅ​ ក្រហាយ​ខ្លាំង​ណាស់​បាន​នាំ​គ្នា​មក​ប្ដឹង​ អាជ្ញា​ឃុំ​ឱ្យ​ជួយ​ដោះស្រាយ​ហើយ​លោក​បាន​រាយការណ៍​ទៅ​លោក​អភិបាលស្រុក​ដើម្បី​ឱ្យ​មាន​វិធានការ​នោះ​ហើយ​គឺ​នៅ​ ថ្ងៃ​ទី​២៤​ ខែកក្កដា​ ខាង​មុខ​នេះ​ មន្ដ្រី​ជំនាញ​ បរិស្ថាន​ខេត្ដ​ និង​អាជ្ញាធរ​ស្រុក​គេ​និង​ ចុះ​មក​ត្រួតពិនិត្យ​បញ្ហា​នេះ​ ។​ ​

លោក​ទឹម​ ណា​រ៉េ​ត​ អភិបាលស្រុក​ ប​វេ​ល​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​បាន​ចាត់​ អាជ្ញា​ឃុំ​និង​មន្ដ្រី​ជំនាញ​បរិស្ថាន​កោះ​ ហៅ​ម្ចាស់​រោង​ម៉ាស៊ីន​ទាំង​២​នោះ​មក​ ណែនាំ​និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ នៅ​សាលា​ ឃុំ​នោះ​ហើយ​ ។​ លោក​បញ្ជាក់​ទៀត​ថា​ ការ​ធ្វើ​សកម្មភាព​ចាក់​ដី​រំលោភ​យក​ ស្ទឹង​របស់​ថៅកែ​រោង​ម៉ាស៊ីន​ស្រូវ​ទាំង​ ២​នោះ​ដែរ​ គឺ​គេ​ធ្វើ​ឡើង​ខុសច្បាប់​ ៕ ​វិច្ឆិកា​

vichika4

vichika-310

vichika-110

...

vichika-210

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print