ភ្នំពេញ : នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ដល់បងប្អូនជនរួមជាតិទាំងអស់ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះជំងឺផ្តាសាយបក្សី ប្រភេទ A/H9 (Influenza A/H9) ខណៈមេរោគនេះបានកើតទៅលើទារិកាអាយុ ១ឆ្នាំ ១ខែ ដោយមានរោគសញ្ញាគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម។
ក្រសួងសុខាភិបាលបានកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតចំពោះជំងឺផ្តាសាយបក្សី ប្រភេទ A/H9 (Influenza A/H9) ក្រោយរកឃើញជំងឺនេះកើតទៅលើទារិកាម្នាក់នៅខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលកម្ពុជា។
សូមបញ្ជាក់ថា, លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ នឹងបើកយុទ្ធនាការថ្នាក់ជាតិម្តងទៀត ដើម្បីចុះអប់រំបងប្អូនប្រជាពលរដ្ឋអំពីករណីមេរោគកូវីដ-១៩ នៅខេត្តកំពង់ស្ពឺ។
សូមរម្លឹកថា, រហូតដល់ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១២៥នាក់ (ឆ្លងសហគមន៌: ១២៤ នាំចូល: ១ នាក់) និងមានជាសះស្បេីយ ៣៤៥ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៣៤០៦៨ និងចំនួនជាសះស្បេីយសរុបកេីន ១២៨៩៦៨ នាក់ និង ស្លាប់ថ្មី ១នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ #៣០៤៧នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2897361 ស្មេីនឹង 171441 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៤១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២០,៦៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៤២,៦៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩២,១៧% ៕
ដោយ : សិលា