ភ្នំពេញ : តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជា? នេះការថ្លែងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លើផេលផ្ទាល់ខ្លួនរបស់លោក។
លោក ហ៊ុនម៉ានី បានសរសេរលើកឡើងថា, អ្នករំដោះប្រជាជនចេញពីរបបកាប់សម្លាប់ខ្មែរក្រហមឲ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា។ ការចរចារស្វែងរកសន្តិភាពក៏គណបក្សប្រជាជនកម្ពុជា។ ការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ពាក្យថាតើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជា? គឺលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀង
ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។
លោកបន្តថា, ការគ្រប់គ្រងស្ថានការពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងជំងឺកូវីដ១៩ក៏គណបក្សប្រជាជនកម្ពុជា។ ការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ១៩ ក៏គណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុនម៉ានី ធ្លាប់មានប្រសាសន៍ថា, ហេតុអ្វីបានជាយើងជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា?
យើងជ្រើសរើសយកគណបក្សណាមួយ ដែលមានភាពច្បាស់លាស់ សមត្ថភាពជាក់លាក់ ហើយអាចផ្តល់ផលដល់យើងត្រឡប់មកវិញ (ដែលមិនមែនគ្រាន់តែជាការសន្យាដែលគ្មានលទ្ធផល)។
ក្រៅពីការសង្កេតពីដំណើរការ និងការអនុវត្តសកម្មភាពរបស់គណបក្សប្រជាជននៅមូលដ្ឋាន សមាជិកសមាជិកាថ្មីដែលចូលរួមជាមួយក្រុមគ្រួសារដ៏ធំរបស់យើងនៅថ្ងៃនេះ ត្រូវបន្ថែមការយកចិត្តទុកដាក់លើកម្មវិធីនយោបាយនានារបស់គណបក្សដើម្បីឲ្យកាន់តែមានទំនុកចិត្ត។
ឧទាហរណ៍ជាក់ស្តែងមួយជ្រុងតូច គឺការគិតគូររបស់យើងចំពោះបរិយាកាសក្នុងការទាញយកវិនិយោគិន ក្រុមហ៊ុន រោងចក្រនានា មកបើកក្រុមហ៊ុន រោងចក្រ និងវិនិយោគក្នុងប្រទេសយើងដែលបាននាំមកនូវលំហូការងារជាច្រើនដល់បងប្អូន ជាពិសេសក្នុងមូលដ្ឋាន នៃខេត្តកំពង់ស្ពឺដែលយើងទាំងអស់គ្នាកំពុងមានវត្តមាននៅទីនេះ ៕
ដោយ : សិលា