Update: ឆេះឧបករណ៍ជិះលេងកំសាន្តក្នុងមជ្ឈនណ្ឌលកំសាន្តទ្រីមលែនបង្កការភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញមកអន្តរាគមន៍ភ្លាមៗ ដោយសារតែជាងផ្សាដែកធ្វើការកាត់ដែកដោយធូបអេឡិចត្រូនិកធ្លាក់ទៅលើគំនរឧបករណ៍ដែលគរទុកចោល រហូតចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកច្ចចេញមកជួយអន្តរាគមន៍ទាន់ពេលវេលា។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតមានឡើងកាលពីវេលាម៉ោង៩​ និង៤៤នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

យោងតាមប្រភពពីជាងផ្សាដែកម្នាក់បានឲ្យដឹងថា ពីដំបូងឡើយពួកគេកំពុងតែធ្វើការកាត់ដែកទំលាក់ចុះមកក្រោម ខណៈដែលកំពុងធ្វើការស្រាប់តែកម្ទេចធូបផ្សាធ្លាក់មកលើគំនរឧបករណ៍សម្រាប់កំសាន្តដែលគេរុះរើទុកចោលបណ្តាលឲ្យឆេះបង្កជាអណ្តាតភ្លើងភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញមកជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។

គួរបញ្ជាក់ផងដែរថាកាលពីយប់ថ្ងៃទី២៥ វេលាម៉ោង ១៩ និង ៣៥នាទីក៏មានករណីឆ្លងចរន្តបណ្តាលឲ្យឆាបឆេះក្នុងការិយាល័យឃ្លាំងស្តុកសម្ភារម្តងរួចមកហើយដែរ ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យចេញមកបាញ់ទឹកពន្លត់បានទាន់ពេលវេលា និងប្រើប្រាស់រថយន្តអស់ចំនួន២គ្រឿងទើបរលត់ជាស្ថាពរ។

បន្ទាប់ពីមានករណីឆេះជាលើកទី២នៅព្រឹកថ្ងៃទី២៦ខែឆ្នាំដដែលនេះ ក៏មានករណីឆេះសារជាថ្មីម្តងទៀតនៅក្នុងទីតាំងទ្រីមលែននេះដដែល ដែលបណ្តាលមកពីការធ្វេសប្រហែសរបស់កម្មករជាងផ្សាដែកធ្វើឲ្យឆេះគំនរឧបករណ៍សម្រាប់ជិះលេងដែលគេរើគរទុកចោលបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលផងដែរ។

ក្នុងការចេញជួយអន្តរាគមន៍បាញ់ពន្លត់នោះ គឺកម្លាំងអន្តរាគមន៍យើងប្រផប្រាស់រថយន្តបាញ់អស់ចំនួន៤គ្រឿងទើបរលត់ជាស្ថាពរនៅវេលាម៉ោង ១០ និង២៥នាទីថ្ងៃខែឆ្នាំដដែរ៕

image

image

image

image

image

image

ដោយ៖ ព្រែកជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print