ប្រទះឃើញបុរសម្នាក់ចងកធ្វើអត្ថឃាតសង្ស័យមានជំងឺសរសៃប្រសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ បុរសម្នាក់ត្រូវបានបងប្អូនប្រទះឃើញចង.កធ្វើអាត្ថឃាតនិងធ្នឹមផ្ទះស្លាប់យ៉ាងអាណោចអាធម៌សង្ស័យមានជំងឺរាំរ៉ៃប្រចាំកាយ។​

ហេតុការណ៏នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និ៣០នាទីព្រឹកថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០១៦​ ត្រ​ង់ចំណុចជិតរង្វង់មូលនៅក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិរ៉ា​ សង្កាត់ផ្ទះព្រៃ​ ក្រុង-ខេត្តពោធិ៍សាត់។​

ប្រភពពីសមត្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ កង​ មិថុនា​ ភេទប្រុស អាយុ២៥ឆ្នាំ​ រស់នៅភូមិ​ សង្កាត់កើតហេតុ។​ សមត្ថ​កិច្ច​បន្ត​ក្រោយពីធ្វើការស្រាវជ្រាវជុំវិញហេតុការណ៍នេះ​ ត្រូវបានក្រុមគ្រួសារសាច់ញតិជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះមា​នជំងឺប្រចាំកាយរាំរ៉ៃជាយូឆ្នាំមកហើយ​ ហើយកន្លងមកគាត់ចេះតែត្អូញត្អែអញ្ចេះអញ្ចុះៗ មិនចង់រស់នោះទេ​ ស្រាប់តែនៅគ្រាដែលបងប្អូនជាប់រវល់ការងាររៀងៗខ្លួនមិនចាប់រម្មណ៍​ ក៍គាត់លួចយ​កខ្សែភ្លើងចង.កព្យួរទៅនឹងធ្នឹមផ្ទះចាស់ខាងក្រោយត្រង់ចំណុចផ្លូវចូល​ ក៍ត្រូវបានបងប្រុសឈ្មោះ​ កង​ សុភាព​ អាយុ៣៦ឆ្នាំ ប្រទះឃើញស្រែកផ្អើលឆោឡោតែម្តង​ គ្រានោះបងប្អូនឃើញសពនៅក្តៅៗស្មានថានៅរស់ក៍នាំគ្នាស្រាយទំលាក់ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ​  បន្ទាប់មកក៏បានរាយការណ៍ប្រាប់សមត្តកិច្ចជាក្រោយ​។​

ប្រភពដដែលបន្តថា កម្លាំងសមត្តកិច្ចពិនិត្យយ៉ាងយកចិត្តទុកដាក់ឃើញថាមិនមានជាប់ពាក់ព័ន្ធនិងករណីឃាតកម្មអ្វីនោះទេ​ ទើបប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី៕

photo_2016-04-26_12-16-30

photo_2016-04-26_12-16-08

photo_2016-04-26_12-16-15

ដោយ៖ ប៉ឹម​ ពិន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print