Update៖ ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង ចំនួន២៦គ្រួសារនៅសង្កាត់បាក់ខែងបានទទួល អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយ:គណ:កម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ ពិធីនេះរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅវត្តចំបក់មាស ស្ថិតក្នុង សង្កាត់ក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ក្រោមការអញ្ជើញចូលរួមពី លោកស្រី រីអ៊ួង សុផល្លា ប្រធានកិត្តិយសសមាគន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌជ្រោយចង្វា លោកស្រី កែវ ចន្ទ័ស៊ុនណារី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ លោក ឡេង រ៉ាវង្ស និងលោក ធិ ងិ អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងក្រុមការងារជាច្រើនរូបទៀត ។

នាឱកាសនោះ លោកស្រី រីអ៊ួង សុផល្លា ប្រធានកិត្តិយសសមាគន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌជ្រោយចង្វាមានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខ និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់គិតគូពីសេចក្តីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីឡើយ បើទោះបីបងប្អូននៅបក្សណាក៏ដោយ គឺពួកគាត់យល់ពីការលំបាករបស់បងប្អូន លោកនឹងជួយឧបត្ថម្ភទាំងអស់ ។

លោកស្រី រីអ៊ួង សុផល្លា ក៏បានលើកឡើងអំពីកាអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ រួមនឹងសុខសន្តិភាពទូទាំងប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ហើយក៏បានលើកឡើងអំពីអសន្តិសុខអស្ថិរភាព ដែលកើតមានសង្គ្រាមនៅប្រទេសមួយចំនួនលើពិភពលោក ធ្វើឱ្យប្រជាជនស្លាប់និងរបួសរាប់សែននាក់ ហើយរាប់លាននាក់ទៀតបានភាសខ្លួនទៅនៅបរទេស ដែលបច្ចុប្បន្ន ប្រទេសទាំងនោះកំពុងតែមានវិបតិ្តជនភាសខ្លួន និងភាពក្រីក្រនៅលើពិភពលោក ។

អំណោយដែលយកមកចែកជូននាឱកាសនោះរួមមាននូវគ្រឿងឧបភោគ បរិភោគ និងថវិការដោយក្នុង១គ្រួសារៗទទួលបាន អង្ករចំនួន៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១(មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកាចំនួន៤មឺុនរៀល ជាមួយគ្នានេះដែរលោកចៅសង្កាត់បាក់ខែង ឧបត្ថម្ភថែម១គ្រួសារ១មុឺនរៀលផងដែរ ។

ដោយឡែកប្រជាពលរដ្ឋចំនួន៥គ្រួសារ ដោយពួកគាត់ពិបាកក្នុងការធ្វើដំណើរមកទទួលអំណោយ គឺលោកស្រី រីអ៊ួង សុផល្លា ប្រធានកិត្តិយសសមាគន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌជ្រោយចង្វា និងក្រុមការងារ បានចុះសួរសុខទុក្ខដល់ខ្នងផ្ទះ និងចែកអំណោយដល់ខ្នងផ្ទះ ហើយលោកចៅសង្កាត់បាក់ខែង និងលោកស្រី រ៉ុង ណារ័ត្ន ឧបត្ថម្ភថែម១គ្រួសារ១មុឺនរៀលផងដែរ ៕

image7

ដោយ៖ ជ្រោយពេជ្រ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print