ភ្នំពេញៈ ក្រុមហ៊ុន វីរះ ប៊ុនថាំ ជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានផ្តល់នូវសេវាកម្មរថយន្តពេលរាត្រី ឆ្ពោះទៅកាន់បណ្តាខេត្តសំខាន់នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសថៃ ក៏ដូចជាប្រទេសវៀតណាមផងដែរ ជាមួយរថយន្តគ្រែគេង បីប្រភេទ គឺគ្រែគេងសណ្តូកជើង70% គ្រែគេង100% និងប្រភេទគ្រែគេងVIP2+1 ពិសេស ជាមួយបន្ទប់ទឹកដែលមានស្តង់ដារ។
ដោយមានការគាំទ្រយ៉ាងច្រើនកុះករ និងតំរូវចាំបាច់របស់អតិថិជនរបស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនកម្ពុជា និងភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងការធ្វើដំណើរដែលប្រកបដោយផាសុខភាព សុវត្តិភាព និងសេវាកម្មរុះរាយរាក់ទាក់ផងនោះ ក្រុមហ៊ុនវីរះ ប៊ុនថាំយើងខ្ញុំបាន ផ្តល់នូវសេវាកម្មថ្មីមួយទៀតជាមួយនឹងរថយន្ត VIP ប្រភេទTOYOTA 2015 និង 2016 ចំនួន 11កៅអីសាឡុង វីអាយភីស៊េរីថ្មី ទំនើប ដែលបានបន្ថែមនូវប្រភេទកៅអី ធំទូលាយ និងកន្លែងសន្តូកជើងវែង ហើយបានបន្ថែមនូវទូទឹកកកសំរាប់ការផ្តល់ជូននូវទឹកបរិសុទ្ធ កន្សែង ត្រជាក់ជូនអតិថិជន និង FREE WIFIក្នុងរថយន្តផងដែរ ក្នុងដំណើរឆ្ពោះទៅកាន់ ខេត្តមួយចំនួនដូចជា÷ កោះកុង ក្រុងព្រះសីហនុ បាត់ដំបង ប៉ោយប៉ែត បាងកក មណ្ឌលគីរី និងបន្តទៅសៀមរាប ហើយចាប់ផ្តើមផ្តល់នូវសេវាកម្មរថយន្តក្រុងពី ខេត្តសៀមរាប ទៅកាន់ ក្រុងបាងកក ដោយមិនចាំបាច់ប្តូររថយន្តឡើយ។
ក្រុមហ៊ុនវីរះ បុនថាំជាក្រុមហ៊ុនតែមួយគត់ និងដំបូងគេបង្អស់ក្នុងការផ្តល់នូវសេវាកម្មរថយន្ត ទំនើបក្នុងការធ្វើដំណើររបស់អតិថិជនដែលមានការចេញដំណើររៀងរាល់មួយម៉ោងម្តង ចាប់តាំងពីម៉ោង 02:30នាទីព្រឹករហូតដល់ម៉ោង 01:30AMព្រឹក ឆ្ពោះទៅកាន់គ្រប់ខេត្តក្រុងនានា ក្នុងព្រះរាជាណាច្រកកម្ពុជា។ជាពិសេសភ្នំពេញ ទៅមក សៀមរាប នឹងធ្វើការចេញដំណើររៀងរាល់កន្លះម៉ោងម្តង ដែលផ្តល់ការងាយស្រួលបំផុតសំរាប់ការធ្វើដំណើររបស់អតិថិជន។
ដើម្បីផ្តល់នូវសុវត្តិភាព និងសេវាកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ផងដែរនោះ ក្រុមហ៊ុនយើងខ្ញុំបានបំពាក់នូវប្រព័ន្ធGPS ដើម្បីគ្រប់គ្រងល្បឿនបើកបរដែលបានកំណត់របស់ ក្រុមហ៊ុន និងច្បាប់ចររាចរណ៏របស់កម្ពុជា ហើយបុគ្គលិក យើងខ្ញុំដែលបានបំពេញការងារ24/24ម៉ោងនៅក្នុងបន្ទប់GPS តែងតែយកចិត្តទុកដាក់សាកសួរសុខទុក្ខរបស់អតិថិជនជានិច្ចក្នុងអំឡុង ពេលធ្វើដំណើរ និងរីករាយទទួលនូវការរិះគន់ ដើម្បីកែលំអរសេវាកម្មរបស់ក្រុមហ៊ុនជានិច្ច។
លើសពីនេះទៅទៀត ក្រុហ៊ុនយើងខ្ញុំបានផ្តល់នូវសេវាកម្ម បញ្ញើឥវ៉ាន់ឆាប់រហ័ស ទូទាំងខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា និង បាងកក ហូជីមិញផងដែរ ហើយព្រមទាំងផ្តល់នូវសេវាកម្មដឹកជញ្ជួនដល់ទីកន្លែងទៀតផង។
សំរាប់ពត៌មានលំអិតសូមទំនាក់ទំនងមកយើងខ្ញុំតាមរយះ គេហទំព័រ www.vet-travel.com ៕
ដោយ សុខ ខេមរា