ខេត្តសៀមរាប ៖ នគរបាលសហព័ន្ធអូស្រ្តាលីបេីកវគ្គបណ្តុះបណ្តាល កោសល្យវិច័យបច្ចេកវិទ្យា ( Digital Forensic ) និងបច្ចេកទេសសម្ភាសន៍បែបកោសល្យវិច័យ ( Investigative Interviewing Technique) ដល់មន្រ្តីនគរបាលជាតិកម្ពុជា នៅសណ្ឋាគារសូហ្វីតែលអង្គរសៀមរាប ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានបង្ហោះ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ។
សូមជម្រាបជូនថា ៖ នាព្រឹកថ្ងៃអង្គារ ១៣កេីត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង៣០នាទី នគរបាលសហព័ន្ធអូស្រ្តាលីបានរៀបចំបេីកវគ្គបណ្តុះបណ្តាល កោសល្យវិច័យបច្ចេកវិទ្យា ( Digital Forensic ) និងបច្ចេកទេសសម្ភាសន៍បែបកោសល្យវិច័យ ( Investigative Interviewing Technique) ដល់មន្រ្តីនគរបាលជាតិកម្ពុជា នៅសណ្ឋាគារសូហ្វីតែលអង្គរសៀមរាប ដែលមានរយះពេលពីរថ្ងៃ ( ១៥_១៦ ខែមីនា ឆ្នាំ២០២២ ) ។
លោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា : វគ្គបណ្តុះបណ្តាលនេះគឺមានសារ:សំខាន់ណាស់សម្រាប់មន្រ្តីនគរបាលកម្ពុជា ពិសេសសម្រាប់មន្រ្តីនគរបាលខេត្តសៀមរាប ដែលមានគ្រូបង្គោលជាជនជាតិអូស្រ្តាលីមកពីស្ថាប័ន HSI និង FBI ដេីម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ ក្នុងការងារសហប្រតិបត្តការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។
ក្រៅពីការងារបណ្តុះបណ្តាល នគរបាលសហព័ន្ធអូស្រ្តាលីក៏បានប្រគល់ជូនសម្ភារ:បច្ចេកទេសមួយចំនួនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបរួមមាន : ឧបករណ៍សម្រាប់ធ្វេីកោសល្យវិច័យបច្ចេកវិទ្យា ( Cellebrite Kit ) និងកុំព្យូទ័រយួរដៃផងដែរ ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រីស្នងការ បានធ្វេីការផ្តាំផ្ញេីដល់សេក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្រេបយកចំណេះដឹង ដេីម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងជូនពរឲ្យវគ្គបណ្តុះបណ្តាលនេះ ដំណេីរការដោយរលូន ៕