នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ នាយឧត្ដមសេនីយ៍ ANDRES C. CENTINO PA អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ដែលជំនួបនេះបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ដែលបានមកចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ៏ពអាស៊ានលើកទី១៩ ដែលជាការផ្ដល់កិត្តិយសដ៏សំខាន់ដល់កម្ពុជា។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សង្ឃឹមថា នៅក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាននៅថ្ងៃស្អែក អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន នឹងចូលរួមពិភាក្សា ផ្លាស់ប្តូរទស្សនៈល្អ ដើម្បីសហគមន៍អាស៊ានបន្តរក្សាបានសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

ក្នុងកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ ANDRES C. CENTINO PA បានសម្តែងនូវការអរគុណចំពោះបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ហើយកងទ័ពហ្វីលីពីនសូមគាំទ្រចំពោះកិច្ចប្រជុំនេះ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print