សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីវិសោធនកម្មលើមាត្រា នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ចែករំលែក៖

ភ្នំពេញ : បើយោងតាមប្រភពពី៖ នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់អោយដឹងថា, នៅរសៀលថ្ងៃពុធ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីវិសោធនកម្មលើមាត្រា នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក រដ្ឋលេខាប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបជូនថា ច្បាប់ស្តីពីការគ្រប់គ្រង់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានអនុម័តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៨ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៣ ដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៨ នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៤ នីតិកាលទី២ ហើយក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ តាមរយៈសេចក្តីសម្រេចលេខ ០៩៦/០០១/២០០៨កបធ.ច ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០៨៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print