ក្រសួងមហាផ្ទៃ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសាធារណជន ជាតិ និងអន្តរជាតិ ថាក្រសួងមហាផ្ទៃនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធតាមប្រព័ន្ធVideo Zoomនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទីព្រឹក ខាងមុខនេះ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងបញ្ជ្រាបការយល់ដឹង ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងហរិញ្ញប្បទានដល់ការរីករាយសាយភាយអាវុធមហាប្រល័យជូនដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។

អាស្រ័យហេតុនេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានបំណងចូលរួមក្នុងសិក្ខាសាលានេះ អាចធ្វើការទំនាក់ទំនង និងចុះឈ្មោះនៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នៅរៀងរាល់ម៉ោងធ្វើការ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print