ភ្នំពេញ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបើកប្រតិបត្តិុការបង្ក្រាបទីតាំងកត់កន្ទុយលេខយ៉ាងសកម្មនៅក្នុងផ្សារបូរីសន្តិភាព២ និងឃាត់ខ្លួនបានមេកន្ទុយលេខម្នាក់ ដែលកំពុងអង្គុយកត់ជាក់ស្តែង កាលពីវេលាម៉ោង២ និង៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅផ្សារបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកមេឆ្នោតជាច្រើននាក់ទៀត រត់ចែកជើងគ្នាយកតែព្រះអាយុ ។
ស្រ្តីសង្ស័យជាមេឆ្នោត សកម្មកត់កន្ទុយលេខខាងលើ មានឈ្មោះ ផល្លី អាយុ៤០ឆ្នាំ មុខរបរ កត់ឆ្នោត រស់នៅក្បែរកន្លែងកើតហេតុ ត្រូវបានចាប់ឃាត់ខ្លួន ។
តាមមន្ត្រីនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋចេញចូលផ្សារខាងលើ និងពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានឲ្យដឹងថា ក្នុងផ្សារបុរីសន្តិភាព២ មានការលក់តែពេលព្រឹកព្រលឹមទេ លុះពេលរសៀល ភាគតិចណាស់ លក់ដូររបស់របរ ក្រៅពីនោះតាមតូបតាមចិញ្ចើមផ្លូវច្រកចូលផ្សារសុទ្ធសុឹងតែមេកត់ឆ្នោតទៅវិញព្រោងព្រាត ។ បន្ទាប់ពីមានទូរស្សន៍ និងកាសែតមួយចំនួនបានចុះផ្សាររួចមកទើបកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងមានបញ្ជាពីលោក យឹម សារ៉ាន់ អធិការខណ្ឌដើមបីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសបានចុះទៅដល់ទីតាំងខាងលើឃាត់ខ្លួន ស្រ្តីកត់ឆ្នោតជាក់ស្តែងបានម្នាក់ ចំណែកមេឆ្នោតច្រើននាក់ទៀតរត់គេចខ្លួនអស់ដោយបន្សល់ទុកតែកញ្ចែកនិងក្rដាស់នៅកន្លែងត្រូវបាននគរបាលដកហូត ។
ក្រោយពីឃាត់ខ្លួនស្ត្រីមេឆ្នោតម្នាក់ បាននាំទៅធ្វើការសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បី ចាត់ការទៅតាមនីតិវិធី ៕
ដោយ៖ សុខាសែនជ័យ
...