ឈ្មួញ ឡោក ហួរ ប្រើគ្រឿងចក្រទន្ទ្រានយកដីអតីតឡូតិ៍នេសាទលេខ៤ នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល៖ បើទោះបីកំណើនប្រជាពលរដ្ឋជាច្រើនបានសំណូមពរ ទៅកាន់លោក​ ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍ទប់ស្កាត់សកម្មភាពល្មើសច្បាប់ របស់លោកឡោក ហួរ យ៉ាងណាក៏ដោយ គេនៅតែឃើញសកម្មភាពរបស់ ឡោក ហួរ បន្តប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ជីកកាយដីហ៊ុមព័ទ្ធលើកជាទំនប់ដ៏គឃ្លើនដដែល។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ គេបានឃើញដោយផ្ទាល់នៅគ្រឿងចក្ររបស់ ឡោក ហួរ កំពុងធ្វើសកម្មភាពទន្ទ្រានយកដីអតីតឡូតិ៍នេសាទលេខ៤ យ៉ាងបំពាននៅចំណុចចុងរោងបុណ្យ និងកោះខ្អាត់(ទុយោ) ឃុំប្រាសាទ ស្រុកស្អាង ជាប់ព្រប្រទល់ភូមិសំរោងក្អែរ និងភូមិព្រែកសំរោង ឃុំគរគីធំ ស្រុកកៀនស្វាយ កាន់តែមានទ្រុងទ្រាយធំឡើង។

ប្រជាពលរដ្ឋបានខឹងសម្បារក្នុងសកម្មភាពនេះដោយប៉ះពាល់ទៅលើដីអាស្រ័យផលរបស់គាត់ និងរំលោភយកដីបឹង ដីឡូតិ៍នេសាទ ដែលប្រជាពលរដ្ឋធ្លាប់ទទួលទឹកសម្រាប់យកទៅស្រោចស្រពផលដំណាំក៏ដូចជានេសាទត្រី លក្ខណៈគ្រួសារសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃជាដើម។

ពាក់ព័ន្ធករណីនេះលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានមានប្រសាសន៍ឲ្យដឹងថា រឿងនេះលោកបានប្រាប់ទៅលោកអភិបាលស្រុកកៀនស្វាយឲ្យចាត់វិធានការបញ្ឈប់សកម្មភាពគ្រឿងចក្រថ្ងៃនេះជាបន្ទាន់។

ករណីនេះខេត្តប្រមូលគ្រប់បញ្ហារឿងវិវាទនៅតំបន់នោះដើម្បីយកមកដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន ជាពិសេសអ្វីដែលជាពាក្យប្ដឹងទាំងឡាយប្ដឹងមកខេត្ត ឬបណ្តឹងតវ៉ាផ្សេងៗតាមរយៈវេទិការនានាកន្លងមកគឺត្រូវតែដោះស្រាយជួនប្រជាពលរដ្ឋ។

នៅខេត្តកណ្តាលជាពិសេសស្រុកស្អាងតែម្តងបុគ្គល ឡោក ហួរ កំពុងធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយយ៉ាងខ្លាំងចំពោះអំពើល្មើសច្បាប់ ដូចជាបច្ចុប្បន្នរដ្ឋាភិបាលកំពុងរឹតបន្តឹងទៅលើសកម្មភាពរំលោភយកដីរដ្ឋ បែរជាបុគ្គលរូបនេះចេញមុខយ៉ាងប្រហើន និងមានប្រតិកម្មប្រកបដោយក្ដីក្ដៅក្រហាយពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

រាល់វេទិការសធារណៈទាំងវត្តមានគណៈអធិបតី អភិបាលស្រុកឬអភិបាលខេត្តប្រជាពលរដ្ឋតែងលើកឡងនិងជាសំណូមពរធ្វើយ៉ាងណាឲ្យឈ្មួញ ឡោក ហួរ បញ្ឈប់ប្រើគ្រឿងចក្រជីកកាយដីលើកជាទំនប់ហ៊ុមព័ទ្ធយកដីអតីតឡូតិ៍នេសាទលេខ៤របស់រដ្ឋនិងដីរបស់ប្រជាពលរដ្ឋកំពុងតែអាស្រ័យផលរយៈច្រើនឆ្នាំមកនោះ។

នគរដ្រេហ្គនមិនអាចទាក់ទងបានទេពីឈ្មួញ ឡោក ហួរ នៅរសៀសថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែប្រជាពលរដ្ឋ អាជ្ញាធរថ្នាក់ក្រោមអះអាងថា ឡោក ហួរ មួយម៉ាត់ណាគឺស្គាល់តែមេឃ និងលោកខែ មិនចេះខ្លាចច្បាប់មិនឈឺក្បាលនិងពលរដ្ឋរិះគន់ មានចេតនាបំពានដោយទុច្ចរិតរំលោភយកដីរដ្ឋក្នុងនោះក៏មានអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ឃុបឃិតបើកភ្លើងខៀវក្នុងរឿងល្មើសច្បាប់នេះដែរ៕

20160426031642

20160426031644

20160426031644 (1)

20160426031646

ដោយ៖ តុងឡេង+សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print