លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធឆ្លងមហាកុដិនិងសមិទ្ធផលនានាក្នុងវត្តកំពង់ត្រឡាចសង្កាត់ព្រៃធំខេត្តកែប

ចែករំលែក៖

កែប៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោកបានអញ្ជើញជាអធិបតីពិធីសម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រទ្បាច ស្ថិតក្នុងភូមិកំពង់ត្រទ្បាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

នៅក្នុងឱកាសឧត្តមសេនីយ៍ហ៊ុនម៉ាណែតបានរំលេចអំពីជោគ ជ័យគួរជាទីមោទនៈលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រប្រាកដនិយម និងការប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសការចូលរួមដ៏ក្លៀវក្លា ស្មោះត្រង់ និងប្រកបដោយការជឿទុកចិត្ត រប ស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រួមគ្នាជាមហាកម្លាំងសាមគ្គីជាតិនៅចំពោះមុខស្ថានការណ៍វិបត្តិដ៏គ្រោះថ្នាក់នេះ។ 

លោកបណ្ឌិតបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិក្នុងរយៈកាលកន្លងមកនេះប្រកប ដោយការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់រួមជាមួយនឹងការទទួលខុសត្រូវសម្រេចអារកាត់គ្រប់កាលៈទេសៈ ទាំងក្នុងស្ថានការណ៍គ្រោះថ្នាក់ និងការកំណត់ទិសដៅដើម្បីអភិវឌ្ឍជាតិ រហូតទទួលបាននូវជំនឿទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលដ្ឋគ្រប់មជ្ឈដ្ឋាន។

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋក្នុងខេត្តកែប ដែលតែងជឿទុកចិត្ត និងគាំទ្រឥតងាករេចំពោះសម្តេចតេជោ និងសូមបន្តការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះតទៅមុខទៀត ដើម្បីភាពសុ ខសាន្ត និងការបន្តអភិវឌ្ឍរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ក៏បានចូលរួមអបអរសារទចំពោះការសម្ពោធសមិទ្ធផលថ្មីៗក្នុងវត្តកំពង់ត្រឡាច ដែលមានការកសាងអភិវឌ្ឍរីកចម្រើនជាលំដាប់ ចាប់តាំងពីក្រោយរបប ប៉ុល ពត មក ដោយសមិទ្ធផលទាំងនេះបានកើតឡើងពីសាមគ្គីភាពរបស់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដើម្បីធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ ទន្ទឹមនឹងនេះ ក៏សូមចូលរួមអបអរសាទរចំពោះខេត្តកែប ដែលត្រូវបានប្រកាសជាខេត្តដំបូងគេ ដែលអស់គ្រាប់មីន ដែលនេះជាមោទនភាពសម្រាប់ជាតិ ប្រជាជនទាំងអស់ និងជានិមិត្តរូបនៃការរស់ទ្បើងវិញប្រកបដោ យសុខសន្តិភាពពេញលេញ និងភាពសុខដុមរមនា អស់ការភ័យខ្លាចដែលបង្កទ្បើងដោយសារសង្គ្រា ម និងផលវិបាកដែលបន្សល់ទុកដោយសង្គ្រាម។

 ក្រៅពីនេះខេត្តកែបក៏មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវជ័យលាភីជាច្រើនខាងផ្នែកសោភ័ណភាពបរិស្ថាន និងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់គួរជាទីមោទនៈ ដែលជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print