អគ្គនាយក​ស៊ីម៉ាក បង្ហាញ​នូវវ​ឌ្ឈ​នៈភា​ពនៃ​កម្មវិធី​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ទន្លេមេគង្គ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បាននៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅល្ងាចថ្ងៃ​​ទី​​១៨ ខែមីនា ឆ្នាំ២០២២​ បានបង្ហាញ​នូវវ​ឌ្ឈ​នៈភា​ពនៃ​កម្មវិធី​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ទន្លេមេគង្គ។

​លោក​ ហេង​ រតនា​ បានថ្លែង​បន្តថា​ កម្លាំង​ជំនាញ​បោសសំអាត​គ្រាប់​សំណល់​សង្គ្រាម​ក្រោម​ទឹក​ក្នុង​ទន្លេមេគង្គ បាន​រុក​រកឃើញ​និង​ស្រង់​គ្រាប់​មិនទាន់​ផ្ទុះ​ពី​នាវា​ដឹកនាំ​គ្រាប់​ផ្ទុះ​លិច​នៅ​បាតទន្លេ បាន​គ្រាប់​មិនទាន់​ផ្ទុះ​មួយចំនួន​។

​អគ្គនាយកស៊ីម៉ាក់​ បន្ថែម​ទៀត​ថា​ បច្ចុប្បន្ននេះ កម្លាំង​ស៊ីម៉ាក​កំពុងតែបន្ត​កិច្ចការ​នេះ​ទៀត នៅក្នុង​គោលបំណង​ដើម្បី ធ្វើយ៉ាងណា​ចូលរួម​កាត់បន្ថយ​ហានិភ័យ ដែល​បង្កឡើង​ពី​សំណល់​នៃ​សង្គ្រាម នៅ​កម្ពុជា។

ជាមួយគ្នានោះ​ លោក​ ហេង​ រតនា​ ក៏សូមអបអរសាទរចំពោះការសហការប្រកបដោយប្រសិទ្ធភាពរវាងកម្លាំងនគរបាលជាតិ​ និងកម្លាំងសុីម៉ាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដែលមានកង្វល់ចំពោះសំណល់យុទ្ធភណ្ឌសង្គ្រាម!។​ ជាក់ស្តែងក្នុងឆ្នាំ២០២១​ កន្លងទៅ​ កម្លាំងគនរបាល​ និងកម្លាំងសុីម៉ាក់​ បានឆ្លេីយតបប្រមូលគ្រាប់សំណល់យុទ្ធភណ្ធសង្គ្រាមបានជិត២០.០០០គ្រាប់​ដែលជាសំនូមពររបស់ប្រជាពលរដ្ឋ​ និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាង៥០០.០០០គ្រួសារ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print