គ្រោះថ្នាក់ចរាចរណ៍មិនចេះចប់​ ឡានគេចម៉ូតូ បណ្តាលឲ្យក្រឡាប់ឡានរួចមានរបួសធ្ងន់និងស្រាល ៨នាក់

ចែករំលែក៖

ព្រៃវែង៖ នៅវេលាម៉ោង៨និង៥៥នាទី ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង គឺមានឡានមួយគ្រឿងម៉ាក Ford ពណ៌ទឹកសមុទ្រ ស្លាកលេខភ្នំពេញ2M- 0077 បានធ្វើដំណើរពីលិចទៅកើត បានដឹកអ្នកដំណើរពេញ ពេលមកដល់ចំណុចខ្ទមអ្នកតាកូ ចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតក្នុងភូមិអណូងស្អាត ឃុំក្របៅស្រុកកំចាយមារខេត្តព្រៃវែង លើផ្លូវជាតិលេខ៨អា បានរេចង្កូតទៅបុកស្លាកសញ្ញាផ្លូវកែង បណ្តាលឲ្យក្រឡាប់ ធ្វើឲ្យរបួស អ្នកធ្វើដំណើរក្នុងឡាន របួសធ្ងន់និងស្រាលចំនួន៨នាក់ ។ បច្ចុប្បន្នអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យនិងឡានត្រូវបានបញ្ជូនមករក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយនៅពេលក្រោយ៕

image image image image image image

ដោយ​ សហការី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print